Wednesday, July 3, 2013



ភ្នំពេញ៖ ក្មេងប្រុសម្នាក់បាន ស្លាប់បាត់បង់ជីវិត ក្រោយពីបញ្ជូន ទៅដល់ មន្ទីរពេទ្យ  បន្ទាប់​ពី​រូប​គេ បានរត់ទៅលេង លើដំបូងផ្ទះ ហើយ​រពឹស​ដៃ​ ទៅប៉ះ ម៉ាស៊ីនជាក់ ដែលឆ្លងចរន្ត អគ្គិសនី បណ្តាលឲ្យ ស្លាប់បាត់បង់ជីវិត យ៉ាង​អា​ណោច​ធ័ម​ កាលពីវេលាម៉ោង១៤និង៤០នាទី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣ នៅផ្ទះលេខ១០ដេ ស្ថិត​នៅ​បុរី លឹមឈុនហាក់ ក្នុងភូមិម័ល សង្កាត់​ដង្កោ​ ខណ្ឌដង្កោ។
ស្ត្រីឈ្មោះ ឡេង សុផានី អាយុ៤១ឆ្នាំ ត្រូវជា​ម្តាយ​មីង របស់ ក្មេងប្រុស រងគ្រោះ​បាន​ឲ្យ​ដឹង​ថា​ ក្មេងដែលត្រូវភ្លើងឆក់ ស្លាប់ខាងលើនេះ ឈ្មោះ វុទី្ធ ប៊ុនធឿន អាយុ១៣ឆ្នាំ មានទីលំនៅ ភូមិលើកដែក ឃុំលើកដែក ស្រុកលើកដែក ខេត្តកណ្តាល ។
ប្រភពដដែលបានបន្តទៀតថា ក្មួយគាត់ទើប តែមកលេងផ្ទះ របស់គាត់ នៅព្រឹកមិញនេះ ហើយនៅមុនពេល កើតហេតុ ក្មេងរងគ្រោះ បានឡើង ទៅលើដំបូល ផ្ទះរត់លេង រួចទៅប៉ះ និង ម៉ាស៊ីនត្រជាក់ ដែលឆ្លងចរន្ត បណ្តាលឲ្យ ឆក់រហូតដល់សន្លប់ ហើយស្លាប់ នៅពេល បញ្ជូនដល់មន្ទីរពេទ្យ។ បច្ចុប្បន្ន សាកសព ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ រៀបចំចាត់ចែងធ្វើ បុណ្យតាមប្រពៃណី ៕ ប្រភពមកពី៖​ ដើមអម្ពិល

0 comments:

Post a Comment

Popular Posts