ការប្រកាច់ដោយគ្រុនក្តៅពេលខ្លះគេហៅថាគឺជាអាការៈរោគមួយដែលការ
កន្ត្រាក់របស់សាច់ដុំមិនអាចគ្រប់គ្រងបាន។
វាអាចកើតឡើងចំពោះក្មេងៗដែលគ្រុនក្តៅ ហើយឡើងកំដៅយ៉ាងឆាប់រហ័ស។
សូម្បីតែអ្នក
ក៏ពេលខ្លះមិនអាចសឹងផងដែរថាកូនរបស់អ្នកមានជំងឺគ្រុនក្តៅ ។
ការឡើងកំដៅក្នុងខ្លួនកុមារយ៉ាងឆាប់រហ័សបែបនេះអាចបណ្តាលអោយមាន
ប្រកាច់នេះ ។ ក្មេងៗភាគច្រើនដែលមានការប្រកៅដោយក្តៅខ្លួន
អាចមានសីតុណ្ហភាពចាប់ពី ៣៩ អង្សារសេ ឡើងទៅ ។
ការប្រកាច់
ដោយសារគ្រុនក្តៅអាចធ្វើអោយមាតិាបិតាភ័យខ្លាចទាំងឡាយអោយ
មានការព្រួយបារម្ភ ឬ រន្ធត់ខ្លាំងចំពោះសុខភាពកូនៗ របស់ពួកគេ,
ប៉ុន្តែ ជាធម្មតា វាគ្មានបញ្ហាអ្វីចោទជាធំដុំ ឬ បង្កជា
គ្រោះថ្នាក់ដល់ក្មេងៗនោះទេ ។ ជាមួយគ្នានេះផងដែរ,
វាក៏មិនអាចធ្វើអោយមានបញ្ហាអ្វីនៅពេលក្រោយទៀតផងដែរ ដូចជា
ការបំផ្លាញខួរក្បាល, ខ្សោយបញ្ញា ឬ ការរៀនសូត្រមានបញ្ហានោះទេ ។
ដូច្នេះ មាតាបិតាទាំងឡាយមិនចាំបាច់ព្រួយបារម្ភឡើយ ។
ការ
ប្រកាច់ដោយគ្រុនក្តៅបានកើតលើកុមារពី ២ ទៅ ៥ ភាគរយ ។
ក្មេងៗក៏អាចនឹងមានបញ្ហាប្រកាច់ ដទៃទៀតផងដែរ ។
ឳកាសក្នុងការប្រកាច់ដោយគ្រុនក្តៅ ដទៃទៀតខុសគ្នាទៅតាមអាយុ,
ប៉ុន្តែ ចន្លោះពី ៣០ ទៅ ៥០ ភាគរយ គឺកុមារអាចកើតអាការៈរោគនេះម្តងទៀត ។
ការប្រកាច់ទាំងអស់នោះមិនមែនស្ថិតក្នុងទំរង់ជាជំងឺឆ្កួតជ្រូក
(epilepsy) នោះទេ ។
កុមារដែលមានការប្រកាច់ជារឿយៗគឺ
បាត់បង់ស្មារតី ញ័រកន្ត្រាក់ខ្លួន (shakes), វាសដៃ វាសជើងទាំងសងខាង ។
ភ្នែករបស់កុមារអាចនឹងឡើងស្លឺ។
កុមារក៏អាចនឹងបាត់ដង្ហើមក្នុងរយៈពេលពីរបីវិនាទី
ព្រមទាំងអាចក្អួត, នោម ឬ ជុះផងដែរ ។
វាពិតជាសំខាន់ណាស់ក្នុងការការពារកុមារមិនអោយទទួលរងរបួស ឬ
ប៉ះទង្គិចជាមួយរបស់អ្វីផ្សេងៗទៀតក្នុងអំឡុងពេលនោះ ។
ជាធម្មតា,ការប្រកាច់ដោយគ្រុនក្តៅ មានរយៈពេលពី ១ ទៅ ៣ នាទីប៉ុណ្ណោះ
។ បន្ទាប់ពីនោះ, កុមារអាចនឹងមានអារម្មណ៍ថា ងងុយគេង ។
អ្នកអាចដាក់អោយពួកគេគេងអោយបានស្រួល, ប៉ុន្តែ
សួមប្រុងប្រយ័ត្នក្នុងការតាមដាន ឬ សង្កេតមើលស្ថានភាពនានារបស់គេ
ដូចជា ការផ្លាស់ប្តូរពណ៌ស្បែក (changes in color), ការដកដង្ហើម
(breathing), ការកន្ត្រាក់ដៃ ឬ ជើង (twitching arms or legs) ។
ក្មេងៗអាចនឹងភ្លេចភ្លាំង ឬ វង្វេងបន្តិចបន្ទាប់ពីការប្រកាច់ ប៉ុន្តែ
ពួកគេនឹងត្រលប់មករកភាពធម្មតាវិញ ក្នុងរយៈពេលប្រហែលជា ៦០ នាទី
ក្រោយមកទៀត ។
ការប្រកាច់ទំនងហាក់ជាបណ្តាលមកពីជំងឺគ្រុនក្តៅ
ប្រសិនបើការប្រកាច់នោះ កើតឡើងក្នុងរយៈពេល ២៤ ម៉ោង
បន្ទាប់ពីកុមារចាប់ផ្តើមគ្រុនក្តៅ ។
ជាធម្មតាការប្រកាច់ដោយគ្រុនក្តៅ, កើតឡើងពេញខ្លួនប្រាណ,
មិនមែនតែម្ខាងនោះទេ ៕
Tuesday, March 5, 2013
Subscribe to:
Post Comments (Atom)
Popular Posts
-
ភ្នំពេញ៖ ក្មេងប្រុសម្នាក់បាន ស្លាប់បាត់បង់ជីវិត ក្រោយពីបញ្ជូន ទៅដល់ មន្ទីរពេទ្យ បន្ទាប់ពីរូបគេ បានរត់ទៅលេង លើដំបូងផ្ទះ ហើយរពឹស...
-
ភ្នំពេញ៖ កម្មវិធីប្រកួតតារាចម្រៀង យុវកុមា កូដូម៉ុ ឆ្នាំ២០១៣ ជាកម្មវិធីប្រកួតមួយ ដែលផ្តល់ឱកាស និងវេទិកាដល់ប្អូនៗ កុមារកម្ពុជា ដែលមានទេ...
-
កាលពីយប់ថ្ងៃទី៧ និងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៣ នៅ លើដងផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូ ម៉ែត្រលេខ២១១-២១២ ស្ថិតក្នុងភូមិពូធឿង ...
-
ឈឺក្បាលអាចបណ្ដាលអោយអ្នកមិនអាចធ្វើអ្វីបាន ធុញថប់ ដែលអាចបណ្ដាលមកពីជម្ងឺ ប្រចាំកាយរបស់អ្នក ហើយវាក៍អាចបណ្ដាលមកពី កត្តាផ្សេងៗជាច្រើនទៀតដូចជា៖ ...
-
តើសុភាពនារីទាំងឡាយ កំពុងមានកង្វល់នឹង សាច់មួយកង់ នៅត្រង់ក្បាលពោះរបស់អ្នក តើមែនទេ? សូមកុំបារម្ភទៀតអីណា ថ្ងៃនេះ វេបសាយសុ...
-
ការចិញ្ចឹមសត្វជ្រូកពិតជាមានសារៈប្រយោជន៍ ច្រើនយ៉ាងចំពោះមនុស្សយើង។វាបានផ្ដល់សារៈប្រយោជន៍ដូចជា៖ ជួយបង្កើនប្រាក់ ...
-
អតីតគ្រូបង្វឹកផ្នែករាងកាយរបស់ក្លិប Man Utd លោក Mick Clegg បានប្រកាសឲ្យដឹងថា កីឡាករ Wayne Rooney គ្មានថ្ងៃលេងបានល...
-
ការប្រកាច់ដោយគ្រុនក្តៅពេលខ្លះគេហៅថាគឺជាអាការៈរោគមួយដែលការ កន្ត្រាក់របស់សាច់ដុំមិនអាចគ្រប់គ្រងបាន។ វាអាចកើតឡើងចំពោះ...
-
ទៀបបារាំងជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ ហើយវាក៍បានផ្តល់អត្ថប្រយោជន៍ដល់សុខភាពថែមទៀតផង ទោះបីជាវាអាចជួយព្យាបាល ជម្ងឺនៅមានកម...
-
អ្នកអាចធ្វើអោយមានភាពលំបាកក្នុងការរក្សាលំនឹងជាតិស្ករនៅក្នុងឈាម ។ ដើម្បីរក្សាកម្រិតជាតិស្ករនៅក្នុងឈាមអោយមានស្ថេរភាព...
0 comments:
Post a Comment