តើសុភាពនារីទាំងឡាយ កំពុងមានកង្វល់នឹង សាច់មួយកង់
នៅត្រង់ក្បាលពោះរបស់អ្នក តើមែនទេ? សូមកុំបារម្ភទៀតអីណា ថ្ងៃនេះ
វេបសាយសុខភាពរបស់យើង នឹងធ្វើការបង្ហាញពីវិធីងាយៗ ក្នុងការ
សម្រកវាចេញ នឹងផ្តល់អោយអ្នក នូវក្បាលពោះរាបស្មើរគួរជាទីគាប់ចិត្ត
។
• អ្នកមិនត្រូវរំពឹងចង់ ឃើញលទ្ធផលភ្លាមៗ ពេកនោះទេ
នៅពេលដែលអ្នកទើបនឹងចាប់ផ្តើមដំបូង។ តម្រូវការនៃពេលវេលា
ក្នុងការសម្រកខ្លាញ់ក្បាលពោះ អោយបានជោគជ័យ គឺអាស្រ័យ ទៅលើ
កត្តាជាក់លាក់មួយចំនួន ។ ដូច្នេះ
អ្នកមិនត្រូវបោះបង់ចោលនូវការព្យាយាម ក្នុង រយៈពេលដំបូងនោះទេ
ប្រសិនបើអ្នក មិនទាន់បានសម្គាល់ឃើញការប្រែប្រួលអ្វីកើត
មានឡើងនោះ។
• មិនត្រូវ អត់ទទួលទានអាហារពេលព្រឹកជាដាច់ខាត។
•
ត្រូវបន្ថែម អាហារដែលសម្បូរសារជាតិប្រូតេអ៊ីន អោយបានច្រើន
ទៅក្នុងរបបអាហារប្រចាំថ្ងៃ របស់អ្នក។ ក្បាលពោះរបស់យើង គឺត្រូវការ
ជាតិប្រូតេអ៊ីន ក្នុងការវិវត្តន៍បាន នូវរូបរាង រាបស្មើរល្អ ។
•
ព្យាយាម បរិភោគអាហារដែលមានជាតិកាបូអ៊ីដ្រាត
ក្នុងកម្រិតអោយបានត្រឹមត្រូវ ក្នុងបរិមាណ មួយអោយបានសមស្រប។
អ្នកមិនត្រូវទទួលទានរាល់អ្វី ដែលអ្នកចូលចិត្តទាំងអស់នោះទេ
ប៉ុន្តែត្រូវ បរិភោគអាហារដែលមានជាតិសសៃអោយបានច្រើន ។ ពួកវាអាច
ឆាប់ធ្វើអោយអ្នក មានអារម្មណ៍ថាឆ្អែត ហេតុនេះ ហើយវាអាចកាត់បន្ថយ
នូវចំណង់នៃការស្រេកឃ្លានរបស់អ្នក។
• អ្នកត្រូវឧស្សាហ៍
បរិភោគអាហារក្នុងកម្រិតតិចតួច អោយបានញឹកញាប់។ វាគឺអាច ជម្រុញដល់
កត្តាមេតាបូលីស។ ប្រសិនបើអ្នកទុកអោយខ្លួន ឯងស្រេកឃ្លានអាហារ
ក្នុងរយៈពេលយូរ នោះអ្នក នឹងមានអារម្មណ៍ឃ្លានខ្លាំង និង
ចង់ញាំអាហារកាន់តែច្រើន។
• ត្រូវកម្រិតបរិមាណ នៃការទទួលទានអំបិល និង អាហារដែលមានជាតិប្រៃ។
• បរិភោគសាច់ត្រី,សាច់ដែលគ្មានខ្លាញ់ , ផ្លែឈើ និង បន្លែពណ៌បៃតងអោយបានច្រើន។
•
ធ្វើលំហាត់ប្រាណកម្រិតសកម្ម អោយបានច្រើន ដោយជ្រើសរើសយក
ប្រភេទលំហាត់ប្រាណ ជាពិសេស សម្រាប់សម្រកខ្លាញ់ក្បាលពោះ ។ តែជាដំបូង
អ្នកត្រូវចៀសវាង ការហាត់ប្រាណ ដោយដាក់សម្ពាធដោយផ្ទាល់ទៅលើ
សាច់ដុំត្រង់តំបន់ក្បាលពោះ នេះ។
•
ធ្វើការផឹកទឹកអោយបានច្រើន
តាមដែលវាអាចជួយបញ្ចេញនូវជាតិពុលពីក្នុងខ្លួន ហើយវា ក៏ជួយ
ប្រឆាំងនឹងអាការៈដែលធ្វើអោយអ្នកហើមពោះ បានផងដែរ។
•
អ្នកមិនត្រូវលេបថ្នាំសម្រកទម្ងន់ដែលមានដាក់
លក់នៅតាមទីផ្សារដោយ គ្មានវេជ្ជបញ្ជាត្រឹមត្រូវ នោះទេ
ព្រោះថាពួកវាអាចធ្វើអោយអ្នក
ប្រឈមនឹងគ្រោះថ្នាក់ចំពោះសុខភាពបាន។
•
ត្រូវសម្រាកអោយបានគ្រប់គ្រាន់ ។ ការគេងអោយលក់ ស្កប់ស្កល់អោយបាន
៨ម៉ោង ដោយមិនមានការរំខាន គឺជាកត្តាជម្រុញដ៏ល្អបំផុត
ក្នុងការជួយអោយអ្នក ឆាប់ស្រកខ្លាញ់ នៅត្រង់ក្បាលពោះ ។
Wednesday, March 6, 2013
Subscribe to:
Post Comments (Atom)
Popular Posts
-
ភ្នំពេញ៖ ក្មេងប្រុសម្នាក់បាន ស្លាប់បាត់បង់ជីវិត ក្រោយពីបញ្ជូន ទៅដល់ មន្ទីរពេទ្យ បន្ទាប់ពីរូបគេ បានរត់ទៅលេង លើដំបូងផ្ទះ ហើយរពឹស...
-
ភ្នំពេញ៖ កម្មវិធីប្រកួតតារាចម្រៀង យុវកុមា កូដូម៉ុ ឆ្នាំ២០១៣ ជាកម្មវិធីប្រកួតមួយ ដែលផ្តល់ឱកាស និងវេទិកាដល់ប្អូនៗ កុមារកម្ពុជា ដែលមានទេ...
-
កាលពីយប់ថ្ងៃទី៧ និងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៣ នៅ លើដងផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូ ម៉ែត្រលេខ២១១-២១២ ស្ថិតក្នុងភូមិពូធឿង ...
-
ឈឺក្បាលអាចបណ្ដាលអោយអ្នកមិនអាចធ្វើអ្វីបាន ធុញថប់ ដែលអាចបណ្ដាលមកពីជម្ងឺ ប្រចាំកាយរបស់អ្នក ហើយវាក៍អាចបណ្ដាលមកពី កត្តាផ្សេងៗជាច្រើនទៀតដូចជា៖ ...
-
តើសុភាពនារីទាំងឡាយ កំពុងមានកង្វល់នឹង សាច់មួយកង់ នៅត្រង់ក្បាលពោះរបស់អ្នក តើមែនទេ? សូមកុំបារម្ភទៀតអីណា ថ្ងៃនេះ វេបសាយសុ...
-
ការចិញ្ចឹមសត្វជ្រូកពិតជាមានសារៈប្រយោជន៍ ច្រើនយ៉ាងចំពោះមនុស្សយើង។វាបានផ្ដល់សារៈប្រយោជន៍ដូចជា៖ ជួយបង្កើនប្រាក់ ...
-
អតីតគ្រូបង្វឹកផ្នែករាងកាយរបស់ក្លិប Man Utd លោក Mick Clegg បានប្រកាសឲ្យដឹងថា កីឡាករ Wayne Rooney គ្មានថ្ងៃលេងបានល...
-
ការប្រកាច់ដោយគ្រុនក្តៅពេលខ្លះគេហៅថាគឺជាអាការៈរោគមួយដែលការ កន្ត្រាក់របស់សាច់ដុំមិនអាចគ្រប់គ្រងបាន។ វាអាចកើតឡើងចំពោះ...
-
ទៀបបារាំងជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ ហើយវាក៍បានផ្តល់អត្ថប្រយោជន៍ដល់សុខភាពថែមទៀតផង ទោះបីជាវាអាចជួយព្យាបាល ជម្ងឺនៅមានកម...
-
អ្នកអាចធ្វើអោយមានភាពលំបាកក្នុងការរក្សាលំនឹងជាតិស្ករនៅក្នុងឈាម ។ ដើម្បីរក្សាកម្រិតជាតិស្ករនៅក្នុងឈាមអោយមានស្ថេរភាព...
0 comments:
Post a Comment