Saturday, January 26, 2013

ការចិញ្ចឹមសត្វជ្រូកពិតជាមានសារៈប្រយោជន៍
ច្រើន​​យ៉ាងចំពោះមនុស្សយើង។វា​​​​បាន​ផ្ដល់​សារៈ​​ប្រ​​​​​​​យោជន៍​​​​ដូចជា៖ ​​ជួយ​​​​បង្កើន​ប្រាក់​
ចំនូល​​​បន្ថែម​នុងជីវភាពគ្រួសារ និង​អាច​យក​សាច់​ជ្រូកទៅធ្វើម្ហូបបាន​​​ច្រើនមុខនិង​​​ទុកបាន
យូរ ​យើង អាច ប្រមូល អាចម៍ និង​ទឹក​នោម​វាយក​ទៅធ្វើហ្គាស(ឧស្ម័ន) និង​ជី​កំប៉ុស​បាន​ទៀត​ផង ហើយសត្វជ្រូកងាយចិញ្ចឹម និង​ងាយ​លក់​នៅលើទីផ្សា ជាពិសេសទៀតនោះវាជាធនាគារស់អាចជួយយើងបាន នៅ​ពេល​មាន​ពិធី​បុណ្យ​ធំៗឬនៅពេលជួបគ្រោះអាសន្នផ្សេងៗក្នុងគ្រួសារ។ សាច់ជ្រូកជាអាហារថាមពលដ៍សំខាន់ ហើយ​ក៍សម្បូរ​ទៅដោយសារធាតុចិញ្ចឹមសំរាប់ចិញ្ចឹម និង​បំប៉ន​រាងកាយ​របស់យើង​ឲ្យធំធាត់ដូចជា​ប្រូតេអ៊ីន ខ្លាញ់ សង្ក័សី និងជាតិ ដែក។ ការធ្វើទ្រុងនិងស្នូក -ការធ្វើទ្រុង យើង​អាច​ធ្វើទ្រុង​ជ្រូក​និង​ស្នួកចំណីតាមបែបលក្ខណៈគ្រួសារឬបែបអាជីវកម្មក៍បានអាស្រ័យតាមលទ្ឋភាពនិងធនធាន។យើង​គួរតែធ្វើទ្រុងនៅលើដីទួលឲឆ្ងាយពីផ្ទះបន្ដិចដើម្បីកុំឲធុំក្លិនស្អុយ ហើយ​ទ្រុង​ត្រូវមានពន្លឺ​និង​ខ្យល់​ចេញ​ចូលគ្រប់គ្រាន់។ជាពិសេសគួរតែចាក់សាបនៅបាតទ្រុង ព្រោះវា​ងាយស្រួល​ក្នុងការ​សំអាត​ទ្រុង​និងប្រមូលកាកសំណល់(លាមកនិងទឹកនោម) សំរាប់​ធ្វើជីដាក់ដំណាំ។​ម្យ៉ាងវិញទៀតយើងគួរតែជៀសវាងធ្វើដំបូលពីសង្ក័សីព្រោះវាស្រូបកំដៅខ្លាំងនិងមានតម្លៃថ្លៃ ហើយមិនត្រូវដាក់ជ្រូកចិញ្ចឹមភ្លាមបន្ទាប់ពីធ្វើទ្រុងរួចនោះទេ ព្រោះស៊ីម៉ង់ត៍ធ្វើ​ឲ​ស្បែក​ជ្រូក​កើត​រមាស់។ដូច្នេះបន្ទាប់ពីធ្វើទ្រុងហើយត្រូវឧស្សាហ៍ស្រោចទឹកឲបានញឹកញាប់ក្នុងរយៈពេល១សប្ដាហ៍​ដើម្បីឲអស់ជាតិស៊ីម៉ង់ត៍។ -ការធ្វើស្នូកចំណី យើងគួរតែធ្វើស្នូកចំណីពីស៊ីម៉ង់ត៍ ដើម្បីជៀសវាង​កា​​រ​ដួល​កំពប់ចំណី នៅពេល​ជ្រូក​ឡើងជាន់ស្នូក ឬពេលពួកវាដណ្ដើមគ្នាស៊ីចំណី។​ចំណែកឯស្នូកទឹកវិញ គួរតែចាក់ស៊ីម៉ង់ត៍ភ្ជាប់ក្បែរស្នូកចំណី ដើម្បីងាយស្រួលដាក់ទឹក និង​ចំណី​ផ្សេង​ពីគ្នា។​​​យើងអាចយកសំបកកង់ឡានចាស់ទៅពុះជា២ ឬចានដែក ឬធុងចាស់ ឬស្នូកឈើ​មក​ប្រើ​ជាស្នួកចំណីនិងស្នួកទឹកក៍បាន តែបើសិនមាន​លទ្ឋភាពគួរប្រើធុងទឹក​ដែលមានក្បាលបឺតជួយ​សន្សំ​សំចៃទឹក ទ្រុងមិនសើម ចំណេញកន្លែង និងជ្រូកអាចផឹកទឹកពេលណាក៍បានដែរ។ ការជ្រើសរើសពូជជ្រូកពូជជ្រូកមាន៣ប្រភេទគឺពូជក្នុងស្រុក ពូជនាំចូល និង​ពូជ​កូន​កាត់​។​យើងអាចជ្រើសរើសពូជណាមួយមកចិញ្ចឹមអាស្រ័យតាមការនិយម ហើយជាពិសេស​យើងគួរតែ​រើស​​​យកកូនជ្រូកណាដែលកើតចេញពីមេបា ដែលមានសុខភាពល្អ និងមានប្រភពច្បាស់​លាស់។​គួររើសយកកូនជ្រូកណាដែលមានជើងមាំ ប្រអប់ជើងធំៗ ត្រគាកសាយ ស្មាទូលាយ កវែងបន្ដិច និង​​មានដងខ្លួនវែង និងរើសកូនជ្រូកដែលមានទំងន់ចាប់ពី៥ទៅ៧គីឡូ និងមានអាយុ​ចាប់ពី៤៥ថ្ងៃ​ឡើង​ហើយចេះស៊ីចំណី។ ការអោយចំណី ចំណីដែលល្អត្រូវមានថាមពលគ្រប់គ្រាន់(ជាតិសាច់ ជាតិរ៉ែ និងវីតាមីន) ដើម្បីជួយដល់ការលូតលាស់របស់ជ្រូក។ចំណីមាន២ប្រភេទ គឺចំណី​បែប​ប្រ​ពៃ​ណី​​ និងចំណីរោចក្រ ហើយយើងក៍អាចយកចំណីទាំងពីរប្រភេទនេះលាយចូលគ្នាក៍បានដែរ ។​​​​ ការការពារជំងឺ ការលាងសំអាតទ្រុង ការចាក់ថ្នាំការពារ ការទំលាក់ព្រូន និងការ​ព្យាបាល​ទាមទារ​ឲ​ធ្វើ​ជាចាំបាច់ដើម្បីឲជ្រូកមានសុខភាពល្អនិងងាយចិញ្ចឹម។ ការចាក់ថ្នាំទំលាក់ព្រូននិងថ្នាំបង្ការអ្នកចិញ្ចឹមអាចចាក់ថ្នាំទំលាក់ព្រូននិងថ្នាំបង្ការឲជ្រូកដោយ ខ្លួនឯងតែត្រូវសួរអ្នកលក់នៅកន្លែងលក់ថ្នាំសត្វពីរបៀបចាក់និងប្រើថ្នាំឲបានច្បាស់សិន។ ជំងឺឆ្លងសំខាន់ៗ ជំងឺឆ្លងជាជំងឺដ៍កាចសាហាវដែលបង្កឡើងដោយមេរោគ ឬបាក់តេរីហើយមានជំងឺ សាលម៉ូណេឡូស ជំងឺប៉េស្ដ និងជំងឺសារទឹក។ ការលក់ជ្រូក យើងច្រើនចិញ្ចឹមជ្រូក ដើម្បីលក់ឲទាន់រដូវបុណ្យទានធំៗ(ចូលឆ្នាំខ្មែរ, ចូលឆ្នាំចិន....) ព្រោះយើងអាចលក់វាបានថ្លៃ។ យើងអាចលក់បានទាំងជ្រូកតូច ទាំងជ្រូកធំ អាស្រ័យតាមតម្រូវការ ហើយនៅតាមទីប្រជុំជន ច្រើនលក់ដោយថ្លឹងនឹងជញ្ចីង រីឯជនបទ និយមលក់ជ្រូកដោយឈ្មួញ ឬដោយម៉ៅតាមការស្មាននឹងភ្នែកទទេ។
26 Jan 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

Popular Posts