អ្នកអាចធ្វើអោយមានភាពលំបាកក្នុងការរក្សាលំនឹងជាតិស្ករនៅក្នុងឈាម ។
ដើម្បីរក្សាកម្រិតជាតិស្ករនៅក្នុងឈាមអោយមានស្ថេរភាព, សូមកំណត់
និងថ្លឹងថ្លែងអ្វីដែលអ្នកញ៉ាំ និងផឹក ជាមួយនឹងថ្នាំដែលអ្នកប្រើប្រាស់
គួបផ្សំនឹងការធ្វើលំហាត់ប្រាណ។
តើមុខងាររបស់កាបូនអ៊ីដ្រាត
(ជាតិស្ករ) មានអ្វីខ្លះ?
កាបូនអ៊ីដ្រាតគឺជាប្រភពថាមពលចំបងរបស់ខ្លួនប្រាណ។ ប្រហែលកាឡូរីពាក់កណ្តាលរបស់អ្នកអាចមកពីជាតិកាបូនអ៊ីដ្រាតនេះ។ ជម្រើសនៃការញ៉ាំជាតិកាបូនអ៊ីដ្រាតរួមមាន នំប៉័ង, គ្រាប់ធញ្ញជាតិ និងបន្លែ, ផ្លែឈើ និងបង្អែម។ អាហារទាំងនេះអាចបំបែកទៅជាជាតិស្ករបាន។ បន្ទាប់មក, ជាតិស្ករនេះត្រូវបានស្តុក និងប្រើប្រាស់ធ្វើជាថាមពល។ អាំងស៊ុយលីនគឺចាំបាច់ដើម្បីដឹកជញ្ចូនជាតិស្ករនៅក្នុងឈាមទៅកាន់ កន្លែងដែលត្រូវស្តុក។ ចំពោះអ្នកជំងឺទឹកនោមផ្អែម, ការកង្វះអរម៉ូនអាំងស៊ុយលីន ឬការមានអរម៉ូនអាំងស៊ុយលីនតិចពេកបណ្តាលអោយកម្រិតជាតិស្ករ នៅក្នុងឈាមខ្ពស់។
ការរាប់នៃកាបូនអ៊ីដ្រាតទាក់ទិនទៅនឹងការកំណត់ពីបរិមាណនៃកាបូន អ៊ីដ្រាតដែលសាកសមសម្រាប់អ្នកក្នុងពេលញ៉ាំអាហារម្តងៗ និងក្នុងពេលមួយថ្ងៃ។ សូមអាននៅស្លាកសញ្ញាទៅលើជាតិកាបូនអ៊ីដ្រាតសរុប និងការវាស់ពីទំហំអាហារដែលអ្នកញ៉ាំ នឹងអាចជួយអ្នកបាន។ អ្នកឯកទេសខាងចំណីអាហារអាចជួយអ្នកអោយសិក្សាបន្ថែមពីការរាប់កាបូន អ៊ីដ្រាត និងជួយអ្នកអោយសម្រេចចិត្តថាតើកម្រិតកាបូនអ៊ីដ្រាតប៉ុណ្ណាដែល អ្នកគួរញ៉ាំពេលញ៉ាំអាហារម្តងៗ។

តើកាបូនអ៊ីដ្រាតមួយចំនួនល្អជាងកាបូនអ៊ីដ្រាតដទៃទៀតឬ?
បរិមាណនៃកាបូនអ៊ីដ្រាតដែលអ្នកញ៉ាំក្នុងពេលម្តងៗ មានការប៉ះពាល់ធំបំផុតទៅលើកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នក។ សូមយកចិត្តទុកដាក់លើទំហំអាហារដែលអ្នកញ៉ាំ។ សូមញ៉ាំអាហារដែលមានបន្លែ, ផ្លែឈើ និងគ្រាប់ធញ្ញជាតិជាដើម។ សូមជ្រើសរើសផ្លែឈើ និងបន្លែស្រស់ៗ ឬជ្រើសរើសអាហារដែលមិនមានបន្ថែមជាតិស្ករ ឬអំបិល។

តើខ្ញុំគួរតែធ្វើលំហាត់ប្រាណប៉ុណ្ណាដែរ?
ការធ្វើលំហាត់ប្រាណផ្តល់ភាពប្រសើរឡើងដល់កាយសម្បទា, បង្កើនមុខងាររបស់អាំងស៊ុយលីន, រក្សាសុខភាពឆ្អឹង, ជួយរក្សាទម្ងន់ និងផ្តល់ភាពប្រសើរឡើងដល់ដំណេករបស់អ្នក។ ការធ្វើលំហាត់ប្រាណក៏អាចជួយបន្ថយកម្រិតជាតិស្ករនៅក្នុងឈាមដែរ ដែលនេះជាហេតុផលថាការធ្វើលំហាត់ប្រាណនៅពេលព្រឹក ឬក្រោយអាហារអាចជួយបន្ថយកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកនោះ។
លំហាត់ប្រាណរួមមាន ការដើរ, ការហែលទឹក, ការជិះកង់, ការលេងសីជាដើម។ សូមគិតទៅរកលំហាត់ប្រាណណាដែលអ្នកចូលចិត្ត និងធ្វើវា។ ការធ្វើលំហាត់ប្រាណគួរតែត្រូវធ្វើអោយបាន១៥០នាទីក្នុងមួយសប្តាហ៍។ បន្ថែមពីលើនេះ, អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២គួរតែត្រូវបានជម្រុញអោយលើក ដុំដែកអោយបាន៣ដងក្នុងមួយសប្តាហ៍។ សូមពិគ្រោះជាមួយនឹងគ្រូពេទ្យមុននឹងចាប់ផ្តើមធ្វើលំហាត់ប្រាណនានា ។
ដើម្បីជួយបង្កើតនូវផែនការណ៍អាហារដែលសាកសមចំពោះអ្នក, សូមពិគ្រោះជាមួយនឹងអ្នកឯកទេស

ខាងចំណីអាហារ៕
0 comments:
Post a Comment