Monday, January 7, 2013


ប្រជាពលរដ្ឋខ្មែរភាគច្រើនប្រកបរបរកសិកម្ម គឺ​ការ​ធ្វើ​ស្រែ​ចំការ​ជា​ពិសេស​ដំណាំ​ស្រូ​វ មាន​​ជាលក្ខណះគ្រួសារ និងជាការប្រកបបែបទីផ្សារធំ។​ ក្រៅពីការដាំដំណាំស្រូវ ភាគ​ច្រើន​​គេ​និយម​ចិញ្ចឹម​​ សត្វជ្រូក មាន់ ទា គោ​​​ ក្របី  ឬក៏អាចដាំបន្លែផ្សេងៗ​ ជា​លក្ខណះ​គ្រួសារដែលងាយដាំដុះ​ និងចិញ្ចឹម ហើយអាចផ្ដល់ប្រាក់ចំណេញ ដែល​អាច​ផ្គត់​ផ្គង់ជីវភាគប្រចាំថ្ងៃបាន ។ ចំពោះការប្រកបជាទីផ្សាធំ យើង​ឃើញ​នៅ​ប្រ​ទេស​កម្ពុជា​យើង​ក្រៅពីការកសិកម្មស្រូវមានកសិដ្ឋាន ចិញ្ចឹម មាន់​ ទា ជ្រូក    និង​មាន​ចំការ​ធំៗ​ជា​ច្រើន​ដូចជាចំការទំពាំងបាយជូរ ចំការ​ក្រូច​ពោធ៏សាត់​នៅ​ខេត្ត​បាត់​ដំបង​​​ ចំការពោត ចំការចេក​​​ និងកសិដ្ឋានដាំដុះបន្លែ ជា​ច្រើន​ទៀត​ដែល​រាល់​ផល​ដំណាំ​ទាំង​នោះ​សុទ្ឋ​តែ​ជា​ញើសឈាមរបស់ប្រជាពលរដ្ឋខ្មែរ ពិតៗ ។​ទិន្នផលទាំងនោះក៏បាន ផ្គត់​ផ្គង់​ដល់​ប្រទេស​កម្ពុជា​ទាំងមូល ហើយ​រាល់​ផល​ដាំណាំ​ទាំង​អស់​ ក៏​បាន​នាំ​ចេញ​ទៅ​ក្រៅប្រទេសផងដែរ ហើយក៏មានការទទួលស្គាល់ និងគាំទ្រ ពីប្រទេសដ៏ទៃទៀត ថា​ជា​ផលិត​ផល​ដែលមាន​គុណភាព ។
​ហើយបច្ចុប្បន្ននេះកសិកម្មនៅក្នុងប្រទេសយើងកាន់តែរីកចំរើន និង​ជឿន​លឿន​ទៅមុខជាលំដាប់ ដូ​ច្នេះ​ចូល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា​ចូលរួម​គាំទ្រ​នូវ​ផលិត​ផលរបស់​ខ្មែរ​យើង​។​​
Next
Newer Post
Previous
This is the last post.

0 comments:

Post a Comment

Popular Posts