Monday, January 21, 2013

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​មានន័យ​ថា​ចរន្តឈាម​សំរាប់ទៅ​ចិញ្ចឹម​ ខួរក្បាល​ត្រូវបាន​កាត់ផ្តាច់ ហើយ​ជាលិកា​ខួរក្បាល​ក៏ត្រូវ​ខូចខាត​ដែរ ។ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​មាន​ពីរ​ប្រភេទ​ធំៗ ។ ប្រភេទ​ចំបង​ជាងគេ​គឺ Ischemic Stroke កើតឡើង​ដោយសារ​ការស្ទះ​សរសៃឈាម​អាក់ទែ ។ ប្រភេទ​មួយ​ទៀត​ហៅថា Hemorrhagic Stroke កើតឡើង​នៅពេល​ដែល​សរសៃឈាម​មាន​ការ​លេច ឬ​ដាច់ ។ Transient Ischemic Attack (TIA) ពេលខ្លះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ការ​ដាច់​សរសៃឈាម​ខួរក្បាល​តិចតួច (Ministroke) ជា​ការរាំងស្ទះ​សរសៃឈាម​ចូល​ទៅ​ខួរក្បាល​ជា​លក្ខណៈ​បណ្តោះអាសន្ន ។

​ការ​ដាច់​សរសៃឈាម​ខួរក្បាល​ស្ទើតែ ៩០​ភាគរយ​គឺ​ជា​ប្រភេទ Ischemic Stroke ។ វា​កើត​ឡើង​នៅពេល​ដែល​សរសៃឈាម​អាក់ទែ​សំរាប់​ទៅ​ចិញ្ចឹម​ខួរក្បាល​ទៅ​ជា​រួម ​តូច ឬ​ស្ទះ ដែល​ជា​ហេតុ​បង្ក​អោយ​កាត់បន្ថយ​លំហូរ​ឈាម (Ischemia) ។ ការខ្វះ​លំហូរ​ឈាម​ទៅកាន់​ត​កោសិកា​ខួរក្បាល​មានន័យថា​អុកស៊ីសែន និង​សារធាតុចិញ្ចឹម​ក៏​ត្រូវ​ខ្វះខាត​ដែរ ហើយ​កោសិកា​ប្រហែល​ជា​ចាប់ផ្តើម​ស្លាប់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ ប៉ុណ្ណោះ ។ Ischemic Stroke ភាគច្រើន​កើតឡើង​ដោយសារ​៖
  • Thrombotic Stroke៖ ការ​ដាច់​សរសៃឈាម​ខួរក្បាល​ប្រភេទ​នេះ​កើតឡើង​នៅពេលដែល​មាន​កំណក​ឈាម (Thrombus) នៅក្នុង​សរសៃឈាម​អាកទែ​សំរាប់​ចិញ្ចឹម​ខួរក្បាល ។ កំណក​ឈាម​ជាធម្មតា​កើតឡើង​នៅក្នុង​កន្លែង​ដែល​មាន​ការ​ខូច​ខាត់​ដោយសារ​ការ​ ក្រិន​សរសៃឈាម (​ជំងឺ​ដែល​សរសៃឈាម​ត្រូវ​បាន​ស្ទះ​ដោយសារ​កំណកខ្លាញ់​) ។ ដំណើរការ​នេះ​អាច​កើតឡើង​នៅក្នុង​សរសៃឈាម​ការ៉ូ​ទី​ត​មួយ ឬ​ពីរ​ដែល​វា​មាន​ទីតាំង​នៅ​ក សំរាប់​នាំ​ឈាម​ទៅកាន់​ខួរក្បាល ព្រមទាំង​សរសៃឈាម​ផ្សេង​ទៀត​របស់​ក​ផងដែរ ។
  • Embolic Stroke៖ Embolic Stroke កើតឡើង​នៅ​ពេល​ដែល​កំណក​ឈាម ឬ​កំទិចកំទី​នៅក្នុង​សរសៃឈាម​ហូរ​ចូល​ទៅក្នុង​ខួរក្បាល (​ដូច​បេះដូង​ដែរ​) ហើយ​ទៅ​ធ្វើ​អោយ​ស្ទះ ឬ​អោយ​សរសៃឈាម​របស់​ខួរក្បាល​នោះ​ទៅ​ជា​រួម​តូច ។ កំណក​ឈាម​ប្រភេទ​នេះ​ហៅថា Embolus ។ វា​ជា​ធម្មតា​កើតឡើង​ដោយសារ​ការ​ច្របាច់​របស​បេះដូង​ខាង​ថត​ពីរ​ខាងលើ​មិន​ ទៀងទាត់ (Atrial Fibrillation) ។ ចង្វាក់បេះដូង​មិនធម្មតា​បែបនេះ​អាច​បង្កើត​ទៅជា​ថ្នក់​ឈាម​នៅក្នុង​បេះដូង និង​បង្កើតបាន​ជា​កំណក​ឈាម​ដែល​វា​អាច​ទៅ​គ្រប់​ទីកន្លែង​នៃ​រាងកាយ ។​
  • Hemorrhagic Stroke៖​​ Hemorrhagic មានន័យ​ថា​ការ​ហូរឈាម ។ Hemorrhagic Stroke កើតឡើង​នៅ​ពេល​ដែល​សរសៃឈាម​ក្នុង​ខួរក្បាល​មានការ​ធ្លាយ ឬ​ដាច់ ។ ការ​ហូរ​ឈាម​ក្នុង​ខួរក្បាល​អាច​កើតឡើង​ពី​បញ្ហា​មួយចំនួន​ដែល​ប៉ះពាល់​ទៅ​ សរសៃឈាម​របស់​អ្នក​ដូចជា ការ​មិន​បាន​គ្រប់គ្រង​សម្ពាធ​ឈាម និង​ភាព​ខ្សោយ​របស់​ជញ្ជាំង​សរសៃឈាម (Aneurysms) ។ មូលហេតុ​ដែល​មិនសូវ​នឹង​កើត​មាន​នៃ​ការ​ហូរ​ឈាម​នេះ​ជាការ​ដាច់​សរសៃឈាម Ateriovenous Malformation (AVM) គឺជា​សរសៃឈាម​ដែលមាន​ជញ្ជាំង​ស្តើង​មិន​ធម្មតា តាំង​ពី​កំណើត
Hemorrhagic Stroke ចែង​ចេញ​ជា​ពីរ​ប្រភេទ​៖
  • ការ​ហូរ​ឈាម​នៅ​ក្នុង​ខួរក្បាល​៖ ការ​ដាច់​សរសៃឈាម​ប្រភេទ​នេះ​បណ្តាលមកពី​សរសៃឈាម​នៅក្នុង​ខួរក្បាល​មានការ​ ដាច់ដោច និង​ហូរឈាម​ទៅ​ជុំវិញ​ជាលិការ​ខួរក្បាល ដែល​បណ្តាលអោយ​ខូចខាត​កោសិកា​។ កោសិកា​ខួរក្បាល​ដែល​មិន​បាន​ទទួល​ឈាម​គ្រប់គ្រាន់​ដែល​សារ​តែ​ដាច់​សរសៃឈាម ​ដូច្នេះ​ក៏​ធ្វើអោយ​កោសិកា​ខួរក្បាល​ខូចខាត​ដែរ ។ គ្រប់​ពេល​ទាំងអស់ ការឡើង​សម្ពាធ​ឈាម​ខ្ពស់​អាច​បង្ក​អោយ​សរសៃឈាម​អាកទែ​សំរាប់​ចិញ្ចឹម​ ខួរក្បាល​ទៅជា​ផ្ទុះ​បាន ។
  • ​ការ​ហូរ​ឈាម​នៅ​ក្នុង Subarachnoid៖ ការ​ដាច់​សរសៃឈាម​ប្រភេទ​នេះ​កើតឡើង​ដោយសារ​ការ​ហូរឈាម​នៅក្នុង​សរសៃឈាម ឬ​នៅក្បែ​ផ្ទៃ​របស់​ខួរក្បាល និង​ហូរឈាម​ទៅ​ក្នុង​ចន្លោះ​រវាង​ផ្ទៃ​ខួរក្បាល និង​ឆ្អឹង​លលា​ដ៏​ក្បាល ។ ការ​ហូរ​ឈាម​បែបនេះ​ច្រើន​តែ​កើត​ឡើង​ភ្លាមៗ និង​បង្ក​អោយ​ឈឺក្បាល​ធ្ងន់ធ្ងរ ។ បញ្ហា​នេះ​ច្រើន​បង្កឡើង​ដោយ​ការ​ដាច់​សរសៃឈាម​របស់ Aneurysm ដែល​ជា​សរសៃឈាម​មួយ​ប្រភេទ​រីក​ធំ និង​រឹង (Vasospasm) និង​ជា​មូលហេតុ​ធ្វើ​អោយ​កោសិការ​ខួរក្បាល​ខូច​ខាត់​ដោយសារ​រ៉ាំ​ង​ស្ទះ​ដល់ ​លំហូរ​ឈាម​ទៅ​ផ្នែក​ជាច្រើន​នៃ​ខួរក្បាល ។
Transient Ischemic Attack (TIA)
​វាគឺ​ជាការ​រោគសញ្ញា​តែ​មួយ​រយៈ​ខ្លី ហើយ​មាន​ភាព​ប្រហាក់ប្រហែល​នឹង​ការ​ដាច់​សរសៃឈាម​ខួរក្បាល​ដែរ ។ មូលហេតុ​នៃ Transient Ischemic Attack មក​ពី​ការថយចុះ​បណ្តោះអាសន្ន​នៃ​លំហូរ​ឈាម​ទៅកាន់​ខួរក្បាល ៕

0 comments:

Post a Comment

Popular Posts