Saturday, January 19, 2013


​ការសង្គ្រោះ​ជីវិត​អ្នកលង់ទឹក គឺ​មានដូចជា ការ​ផ្លុំ​បញ្ចូល​ខ្យល់​តាម​មាត់​។ ពិត​ប្រាកដ​ណាស់ អ្នក​គួរតែ​អនុវត្ត​នូវ យុទ្ធសាស្ត្រ​ដែល​មាន​លក្ខណៈ​ជាទូទៅ និង មាន​សុវត្ថិភាព រាល់​កាលៈទេសៈ​ដែល អាចទៅរួច​។ ប្រសិនបើ​អ្នក​មាន​ប្រដាប់​សប់​បញ្ចូល​ខ្យល់ នៅ​ក្នុង​កាបូប​សង្គ្រោះបន្ទាន់​របស់​អ្នក គឺ​អ្នក ត្រូវតែ​ប្រើ​វា​។ វា​នឹង​ជួយ​ផ្តល់​នូវ សុវត្ថិភាព ជាជាង ការសង្គ្រោះ​ដោយ​វិធី​ផ្លុំ​បញ្ចូល​ខ្យល់​តាម​មាត់ ដែល​វា អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺអេដស៍ និង ការ​ចម្លងរោគ​ដទៃៗ ទៀត​។​
​តែ​អ្នក​ត្រូវតែ​ហៅរក​ជំនួយ មុន​ពេល​អ្នក​ចាប់ផ្តើម អនុវត្ត​នូវ​ទម្រង់​ការ​នៃ​កិច្ច​សង្គ្រោះបន្ទាន់​នេះ ។​
វិធីសង្រ្គោះដោយ​ផ្លុំខ្យល់តាមមាត់ ករណីលង់ទឹក
  • ដាក់​ស្ថានភាព​ក្បាល​របស់​ជនរងគ្រោះ​មក​ចំហៀង ដើម្បី​អនុញ្ញាត​អោយ​ទឹក​ធ្វើ​ការហូរ​ចេញពី ក្នុង​មាត់ និង ច្រមុះ​របស់​ជនរងគ្រោះ​។ បន្ទាប់មក​ដាក់​ក្បាល​របស់​ជនរងគ្រោះ អោយ​ត្រង់​មកវិញ ។​
  • ចាប់ផ្តើម​ធ្វើ​ការសង្គ្រោះ​ផ្លូវដង្ហើម ដោយ​ធ្វើការ​ផ្លុំ​បញ្ចូល​ខ្យល់​តាម​មាត់ នៅ​លើ​គោក​ប្រសិនបើ អាចទៅរួច ឬ នៅក្នុង​ទឹក ប្រសិន​បើ​ជន​រងគ្រោះ​ត្រូវការ ការសង្គ្រោះ​ភ្លាមៗ ដែល​ពួកគេ អាច​កំពុង​ប្រឈម នឹង​ការ​បាត់បង់​ជីវិត​។​
  • ​ធ្វើការ​ផ្លុំ​បញ្ចូល​ខ្យល់​តាម​មាត់​អោយបាន​ខ្លាំងៗ ៤​ដង ចូលទៅក្នុង​មាត់​របស់​ជនរងគ្រោះ ដោយ អ្នក​ត្រូវ ធ្វើ​ការបិទ​ច្រមុះ របស់​ពួកគេ​។ វិធី​នេះ​អាច​ធ្វើអោយ​ខ្យល់ ធាក់​ចេញ​នូវ​ជាតិ​ទឹក ដែល​ដក់ នៅក្នុង ផ្លូវ ដង្ហើម និង សួត​របស់​ជនរងគ្រោះ ។​
  • បន្ទាប់​ពី​អ្នក​បាន​ផ្លុំ​ខ្យល់​ដង្ហើម​បាន​៤​ដង​ហើយ នោះ​អ្នក​ត្រូវដាក់​ត្រចៀក នៅ​ជិត​មាត់​របស់ ជនរងគ្រោះ និង ពិនិត្យ​តាមដាន​មើល​ដើមទ្រូង ដើម្បី​ស្វែងរក​សញ្ញា នៃ​ការដកដង្ហើម​របស់ ពួកគេ​។​
  • ធ្វើការ​ពិនិត្យ​ជីពចរ នៃ​សញ្ញា​រស់រាន​របស់​ជន​រងគ្រោះ ។​
  • ចាប់ផ្តើម អនុវត្ត​នូវ​ទម្រង់​ការ​នេះ សារ​ឡើងវិញ​ម្តងទៀត ។​
​អ្នក​មិន​ត្រូវ​ធ្វើ​ការចាកចេញ​ពី​ក្នុង​ទឹក​ភ្លាមៗ នៅពេល​ដែល​ជនរងគ្រោះ ចាប់ផ្តើម​ធ្វើ​ការដកដង្ហើម និង មានការ​ឈ្លក់ទឹក​ទេ​។ ជា​ការពិត ក្នុង​រយៈពេល​៤៨​ម៉ោង​បន្ទាប់ពី ការ​មាន​គ្រោះថ្នាក់​នៃ​ការ​លង់ទឹក​នេះ វា​អាច​ជា​ពេលវេលា ដែល​មាន​គ្រោះថ្នាក់​បំផុត​។ ផលវិបាក ដែល​កើតមាន​ដោយសារ​ការ​ប្រឈម​នឹង ការ​ឈ្លក់ទឹក​នេះ មានដូចជា​៖ ការ​ហើម​សួត​, ការបង្ក​រោគ​, បេះដូង​ចុះខ្សោយ  ដែល​ពួក​វា​ទាំងអស់នេះ អាច​នឹង​កើតមាន នៅក្នុង​អំឡុង​ពេល​ប៉ុន្មាន​ម៉ោង​នេះ​។ ដូច្នេះ អ្នក​គប្បី​ត្រូវតែ​បញ្ជូន​ជនរងគ្រោះ ដែល​លង់ទឹក ទៅកាន់​មន្ទីរពេទ្យ ៕

0 comments:

Post a Comment

Popular Posts