Wednesday, February 13, 2013

ការធ្វើ​លំ​ហាត់ប្រាណ អាច​ជួយ​កាត់បន្ថយ​ស្ត្រេ​ស និង ភាព​ថប់​បារម្ភ​មុនពេល ដែល​វា​នឹង​កា្លយ​ជា​ជំងឺ​ធ្លាក់​ទឹកចិត្ត ឬ ស្ថានភាព​ធ្ងន់ធ្ងរ​ផ្សេងទៀត ដូចជា ភាព​អសម្ថភាព ។ អង់​ដូ​ហ្វី​ន ជា​អរ​ម៉ូ​ន​ដែល​ធ្វើអោយ​អ្នកមាន អារម្មណ៍​ល្អ ដែល​បាន​បង្កើត​ដោយ​ការ ហាត់ប្រាណ​នៅ​ក្នុង​មជ្ឈដ្ឋាន​ខាងក្រៅ អាច​ជួយ​កាត់បន្ថយ សម្ពាធ , ជួយ លើក និង រក្សា​ស្ថានភាព​ទឹកចិត្ត​របស់​អ្នក អោយ​មាន​លំនឹង និង ជួយ​អោយ​ការ​គេង​លក់រ​បស់​អ្នក​បាន​ល្អប្រសើរ ។ ស្ថានភាព​ស្ត្រេ​ស និង ថប់​បារម្ភ​អាច​ធ្វើអោយ​អ្នក មាន​អារម្មណ៍​ថា​តែលតោល និង ស្ថិត​ក្រោម​សម្ពាធ​នៃ​កត្តា​ផ្នែក ខាងក្នុង ប៉ុន្តែ​ការ​ហាត់ប្រាណ អាច​ជួយ​អ្នក​អោយ​មាន​កំលាំង​ឡើងវិញ​បាន​។ វា​បាន​ផ្តល់អោយ​អ្នក​នូវ​អារម្មណ៍ នៃ ​ការសម្រេច​បាន​ជោគជ័យ និង ជួយ​បង្កើន​នូវ​ការ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​។ ធ្វើការ​ជ្រើសរើស នូវ​ប្រភេទ​លំ​ហា​ត់ ប្រាណ ដែល​សាក​សម​នឹង​អ្នក​។ អ្នកខ្លះ ចូលចិត្ត​ការរត់​ដើម្បី​បំបាត់​នូវ​សភាព​ស្ត្រេ​ស​នេះ ខណៈពេល​ដែល​អ្នកខ្លះ វិញ​ចូលចិត្ត ទៅ​ហាត់ប្រាណ​តាម​ថ្នាក់ ដែល​មាន​គ្រូបង្វឹក ពីព្រោះ​វា​អាច​ជា​ការងាយស្រួល ដោយ​មាន​នរណា​ម្នាក់ ជួយ​តំ​រែ​តំរង់​ពី​ការធ្វើ​ចលនា ក្នុង​រយៈពេល​មួយ​ម៉ោង​។ លំ​ហាត់ប្រាណ​បែប​យូ​ហ្គា និង ថៃ​ឈិ គឺ​ពិតជា​ល្អ សាក​សម​បំផុត​សម្រាប់​អ្នក​។​

0 comments:

Post a Comment

Popular Posts