ប្រសិនបើអ្នកគិតថាម្រាមដៃរបស់អ្នកហាក់ដូចជាធាត់ជាងមុន
អ្នកប្រហែលជាកំពុងតែពិបាកចិត្តមិនដឹងថាត្រូវធ្វើដូចម្តេចដើម្បីឲ្យ
វាតូចដូចមុន។ មនុស្សជាច្រើនដែលជួបប្រទះនឹងបញ្ហាបែបនេះ។
អ្នកខ្លះមានម្រាមដៃដែលឡើងធាត់ហើយមិនអាចដោះចិញ្ចៀនចេញបានចំណែក
អ្នកខ្លះវិញម្រាមដៃធំពេកមិនអាចពាក់ចិញ្ចៀនចូល។
បញ្ហានេះអាចធ្វើឲ្យអ្នកពិបាកចិត្តជាខ្លាំង
ព្រោះលំហាត់ប្រាណសម្រាប់ម្រាមដៃមិនសូវសម្បូរបែបដូចជាលំហាត់ប្រាណ
សម្រាប់រាង្គកាយនោះទេ។ ប៉ុន្តែចូរកុំបារម្ភ
ខាងក្រោមនេះគឺជាការណែនាំពីវិធីហាត់ដើម្បីជួយឲ្យម្រាមដៃរបស់
អ្នកតូចជាងមុន
ប៉ុន្តែអ្នកត្រូវតាំងចិត្តថានឹងអនុវត្តតាមឲ្យបានខ្ជាប់ខ្ជួន។
១. ការហាត់ប្រាណ
និងការទទួលទានរបបអាហារត្រឹមត្រូវនឹងជួយឲ្យអ្នកសម្រកទម្ងន់រាង្គ
កាយទាំងមូល រួមទាំងម្រាមដៃផងដែរ។ អ្នកអាចទៅក្លឹបកីឡា,
រត់កីឡាយឺតៗ, ដើរឲ្យបានយូរ, ឬជិះកង់ ព្រោះវាជាជម្រើសដ៏ល្អ។
ចំណែកការទទួលទានអាហារដែលត្រឹមត្រូវគឺអ្នកអាចជ្រើសរើសការញ៉ាំ
ផ្លែប៉មជំនួសនឹងការញ៉ាំនំដំឡូងបារាំងកញ្ចប់,
ញ៉ាំនំដុតតែមួយដុំជំនួសនឹងការញ៉ាំបួនដុំ,
ហើយញ៉ាំបន្លែឲ្យច្រើននៅពេលបាយល្ងាច។
២.
ចូរប្រើប្រដាប់មួរខ្ចៅឬដុំមូលដើម្បីធ្វើការហាត់ម្រាមដៃរបស់
អ្នក។
ចូរប្រើដៃម្ខាងក្តាប់វានៅក្នុងដៃរបស់អ្នកហើយបង្វិលវាដោយប្រើ
ម្រាមដៃរបស់អ្នក។ បន្ទាប់មកប្តូរទៅដៃម្ខាងទៀត។
ចូរធ្វើសារចុះសារឡើងឲ្យបានច្រើនដងតាមដែលអ្នកអាចធ្វើបាន។
ចូរបញ្ឈប់នៅពេលដែលម្រាមដៃឬដៃរបស់អ្នកចាប់ផ្តើមឈឺ។
៣.
ចូរប្រើម្រាមដៃរបស់អ្នកវាយកុំព្យូទ័រឲ្យបានច្រើនព្រោះការធ្វើ
បែបនេះនឹងធ្វើឲ្យម្រាមដៃមានចលនាដែលដូចជាការហាត់ម្យ៉ាងដែរ។
៤. ចូររៀនលេងហ្គីតា៖ ការកេះហ្គីតាអាចជាការហាត់ម្រាមដៃម្យ៉ាងដែលអាចជួយអ្នកបាន ៕
Tuesday, March 5, 2013
Subscribe to:
Post Comments (Atom)
Popular Posts
-
ភ្នំពេញ៖ ក្មេងប្រុសម្នាក់បាន ស្លាប់បាត់បង់ជីវិត ក្រោយពីបញ្ជូន ទៅដល់ មន្ទីរពេទ្យ បន្ទាប់ពីរូបគេ បានរត់ទៅលេង លើដំបូងផ្ទះ ហើយរពឹស...
-
ភ្នំពេញ៖ កម្មវិធីប្រកួតតារាចម្រៀង យុវកុមា កូដូម៉ុ ឆ្នាំ២០១៣ ជាកម្មវិធីប្រកួតមួយ ដែលផ្តល់ឱកាស និងវេទិកាដល់ប្អូនៗ កុមារកម្ពុជា ដែលមានទេ...
-
កាលពីយប់ថ្ងៃទី៧ និងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៣ នៅ លើដងផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូ ម៉ែត្រលេខ២១១-២១២ ស្ថិតក្នុងភូមិពូធឿង ...
-
ឈឺក្បាលអាចបណ្ដាលអោយអ្នកមិនអាចធ្វើអ្វីបាន ធុញថប់ ដែលអាចបណ្ដាលមកពីជម្ងឺ ប្រចាំកាយរបស់អ្នក ហើយវាក៍អាចបណ្ដាលមកពី កត្តាផ្សេងៗជាច្រើនទៀតដូចជា៖ ...
-
តើសុភាពនារីទាំងឡាយ កំពុងមានកង្វល់នឹង សាច់មួយកង់ នៅត្រង់ក្បាលពោះរបស់អ្នក តើមែនទេ? សូមកុំបារម្ភទៀតអីណា ថ្ងៃនេះ វេបសាយសុ...
-
ការចិញ្ចឹមសត្វជ្រូកពិតជាមានសារៈប្រយោជន៍ ច្រើនយ៉ាងចំពោះមនុស្សយើង។វាបានផ្ដល់សារៈប្រយោជន៍ដូចជា៖ ជួយបង្កើនប្រាក់ ...
-
អតីតគ្រូបង្វឹកផ្នែករាងកាយរបស់ក្លិប Man Utd លោក Mick Clegg បានប្រកាសឲ្យដឹងថា កីឡាករ Wayne Rooney គ្មានថ្ងៃលេងបានល...
-
ការប្រកាច់ដោយគ្រុនក្តៅពេលខ្លះគេហៅថាគឺជាអាការៈរោគមួយដែលការ កន្ត្រាក់របស់សាច់ដុំមិនអាចគ្រប់គ្រងបាន។ វាអាចកើតឡើងចំពោះ...
-
ទៀបបារាំងជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ ហើយវាក៍បានផ្តល់អត្ថប្រយោជន៍ដល់សុខភាពថែមទៀតផង ទោះបីជាវាអាចជួយព្យាបាល ជម្ងឺនៅមានកម...
-
អ្នកអាចធ្វើអោយមានភាពលំបាកក្នុងការរក្សាលំនឹងជាតិស្ករនៅក្នុងឈាម ។ ដើម្បីរក្សាកម្រិតជាតិស្ករនៅក្នុងឈាមអោយមានស្ថេរភាព...
0 comments:
Post a Comment