២. ជឿជាក់លើក្ដីស្រម៉ៃរបស់ខ្លួន
មនុស្សយើងបើមានក្ដីស្រម៉ៃហើយត្រូវមានការជឿជាក់លើក្ដីស្រម៉ៃរបស់ខ្លួន។ បើយើងមានការជឿជាក់លើក្ដីស្រម៉ៃរបស់ខ្លួនឯងហើយក៍គ្មានអ្វីមកហាមយើងបានដែរ បើយើងធ្វើអ្វីម៉្យាង ហើយពេញទីជាមួយវាមិនព្រមចាញ់ ថ្ងៃមួយយើងនឹងពិសោធន៍អោយអ្នកដទៃឃើញថា យើងអាចធ្វើតាមសេចក្ដីស្រម៉ៃរបស់ខ្លួនឯងបាន។
៣. គោរពពេលវេលា
មនុស្សដែលទទួលជោគជ័យបាន ត្រូវតែជាមនុស្សដែលមានរបៀបវិន័យលើខ្លួនឯង។ ការគោរពពេលវេលា ជាគុណសម្បត្តិរបស់មនុស្សដែលទទួលជោគជ័យក្នុងជីវិត។
៤. ស្វែងរឪកាសគ្រប់ពេលវេលា
ឪកាសមិនមែនសុខៗក៍អណ្ដែតមករកអ្នកគ្រប់គ្នានោះទេ អ្នកខ្លះក៍រត់ទៅវា ទៅស្រវាចាប់យក ដូច្នេះ ដើម្បីទទួលជោគជ័យក្នុងជីវិត ក៍ត្រូវតែរត់ទៅរកឪកាសអោយខ្លួនឯងជាមុនសិន។
៥.ពង្រឹងសមត្ថភាព
មនុស្សដែលនៅស្ងៀម គឺជាមនុស្សដែលស្លាប់ហើយ ព្រោះមានមនុស្សជាច្រើនដែលរត់តាមយើងមក ហើយព្រមទាំងឡើងមកនៅលើតំណែងតែមួយជាមួយនឹងយើង ជំនួសយើងបានគ្រប់ពេល បើចង់រក្សាភាពជោគជ័យបានយូ យើងត្រូវព្យាយាមអភិវឌ្ឍខ្លួនឯងជានិច្ច។
៦. ភាពអោនលំទោន ជាកល្យាណមិត្ត និងភាពកត្តញ្ញូ
មនុស្សដែលទទួលបានជោគជ័យក្នុងជីវិតត្រូវតែជាមនុស្សដែលមានភាពអោនលំទោន ព្រោះតែងតែធ្វើអោយអ្នកដទៃអាណិត ស្រឡាញ់បានច្រើនជាងមនុស្ស ដែលវាយឬក។ ក្រៅពីនេះយើងគួរតែហាត់ធ្វើជាកល្យាណមិត្តជាមួយអ្នកនៅជិតខាងអោយបានច្រើនផង ព្រោះមានមិត្តច្រើននឹងបានប្រៀបក្នុងការធ្វើអ្វីផ្សេងៗ រួមទាំងភាពកតញ្ញូក៍ធ្វើអោយយើងមើលទៅជាមនុស្សគួរអោយស្រឡាញ់គួរអោយសសើរ។
៧. មើលថែខ្លួនឯងអោយជាប់លាប់
មនុស្សគ្រប់គ្នាមិនគួរណាគិតតែពីខ្ជិលរហូតធ្វើអោយខ្លួនឯងកា្លយជាយាយក្រម៉ាប់ ខ្លាញ់ពេលខ្លួន ឬក៍បណ្ដោយអោយមុខកើតមុនពេញថ្ពាល់ បែបនេះមិនល្អទេ យើងគួរតែសម្ដែងសេចក្ដីស្រឡាញ់ដល់ខ្លួនឯងដោយការថែរក្សាខ្លួនឯងអោយល្អជានិច្ច។
៨. បង្កើតលក្ខណះសម្បតិ្ដផ្ទាល់ខ្លួន
បើសាកសង្កេតមើលទៅ អ្នកដែលមានលក្ខណះសម្បត្តិលេចធ្លោ ដូចជារូបរាងសង្ហា ឆ្លាត គួរអោយស្រឡាញ់ អាចធ្វើអោយអ្នកដទៃចងចាំបាន ហើយធ្វើអោយគេទទួលជោគជ័យបានងាយជាងអ្នកដែលមិនមានចំនុចលេចធ្លោអ្វីសោះ។
៩. ចេះណែនាំខ្លួនឯង
អ្នកដែលទទួលជោគជ័យបានត្រូវចេះណែនាំខ្លួនឯងអោយល្អៗ មិនមែនថាមានសមត្ថភាពហើយតែលាក់ទុកមិនអោយអ្នកណាដឹង បែបហ្នឹងមិនល្អទេណា ព្រោះវាក៍ដូចជាអ្នកមានរបស់ល្អហើយតែមិនបានប្រើ។
១០. ឆ្លាតក្នុងការនិយាយ
យើងត្រូវឆ្លាតក្នុងការនិយាយ ត្រូវគិតមុនពេលនិយាយចេញមករាល់លើក។ អ្វីដែលនិយាយមកខូចខាតក៍កុំនិយាយចេញមកអីល្អជាង មនុស្សយើងអាចគិតបានគ្រប់រឿង តែគួរតែនិយាយអ្វីដែលល្អប៉ុណ្ណោះ។
១១. ចេះទប់អារម្មណ៍ខ្លួនឯង
មនុស្សគ្រប់រូបគួរតែចេះទប់អារម្មណ៍របស់ខ្លួន ជាពិសេសអារម្មណ៍អាក្រក់ៗ វាមិនល្អដល់ខ្លួនរបស់ហ្នឹងណា។
១២. មិនធ្វេសប្រហែស
ក្នុងមួយថ្ងៃបើយើងទទួលជោគជ័យក្នុងជីវិត អ្វីដែលយើងគួរចាំទុកក្នុងខួរក្បាលគឺ យើងហាមភ្លេចខ្លួនឯង ហើយយើងនឹងក្លាយជាមនុស្សដែលគួរអោយស្រឡាញ់ ដែលអ្នកណាៗក៍ស្រឡាញ់យើងរហូតទៅ។
១៣. ធ្វើជាគំរូដល់អ្នកដទៃ ទាំងទល់មុខនិងក្រោយខ្នង
យើងអាចធ្វើជាគំរូល្អរបស់អ្នកណាម្នាក់ក៍ថាបាន ដូចជាគំរូលដល់សិស្សប្អូនជាដើម ទើបយើងគួរជាគំរូដែលល្អដោយការធ្វើល្អជានិច្ច។
១៤. ធ្វើអ្វីអោយពិតប្រាកដហើយធ្វើអោយអស់ពីសមត្ថភាព
ការដែលអាចទទួលជោគជ័យបាន ត្រូវលះបង់ធ្វើអ្វីដែលគេត្រូវធ្វើអោយអស់ពីសមត្ថភាព ហើយគួរតែធ្វើតួនាទីរបស់ខ្លួនអោយអស់ពីសមត្ថភាពដូចគ្នា ដូចជាពេលនេះយើងជាអ្នកសិក្សា យើងក៍គួរតែតាំងចិត្ដរៀនអោយអស់ពីសមត្ថភាពផងដែរ។
១៥. បង្កើតសម្ព័ន្ធភាព
យើងគួរតែបង្កើតសម្ព័ន្ធភាពល្អៗ អោយខ្លួនឯង ហើយរក្សាសម្ព័ន្ធភាពល្អៗជានិច្ច ព្រោះពេលមានបញ្ហា មនុស្សទាំងនេះឯងដែរលូកដៃមកជួយ ដូច្នេះ ទើបយើងត្រូវបើកចិត្តអោយទូលាយ ស្វែងយល់ពីអ្នកដទៃនិងចេះជ្រើសរើសរាប់អានមិត្ត។
១៦. មានភាពរីរាយជានិច្ច
ចុងក្រោយនេះគួរតែហាត់ធ្វើអោយមានអារម្មណ៍សប្បាយ ហ៊ានសម្ដែងចេញ ហើយចេះរីករាយជាមួយនឹងអ្នកដទៃជានិច្ច ហើយយើងនឹងក្លាយជាទីស្រឡាញ់របស់មនុស្សគ្រប់គ្នា។
0 comments:
Post a Comment