Wednesday, July 17, 2013



ភ្នំពេញៈ មូលនិធិអង្គរ កាលពីសប្តាហ៍មុន បាននាំយក សំភារៈសិក្សា មួយចំនួនទៀត ទៅចែកជូន សិស្សានុសិស្ស ចំនួន ៩៧៦នាក់ នៅសាលាបឋមសិក្សា ហ៊ុន សែន មនោរម្យ ស្ថិតនៅខេត្ដមណ្ឌលគីរី ក្រោមអធិបតីយភាពលោក ឡុង វិបុល អភិបាលរង ស្រុកអូរាំង និងប្រធានសហភាព សហព័ន្ឋយុវជន ប្រចាំខេត្ដមណ្ឌលគីរី ។
នេះជាសាលារៀនទី៦៩ហើយ ដែល​មូលនិធិ​អង្គ​រ របស់ស្រាបៀរអង្គរ បានទៅដល់ ក្នុងនោះ សិស្សានុសិស្សចំនួន ៣៧.៥៣៧នាក់ ត្រូវ​បាន​ឧបត្ថម្ភ ដោយស្រាបៀរអង្គរ ដែលជា​មោទន​ភាព​មួយ របស់មូលនិធីអង្គរបានធ្វើ រួមទាំង​ការ​ជួយគាំទ្រ ពីសំណាក់អតិថិជន ទាំងអស់​ដែល​បាន​ជួយគាំទ្រ និងជាវអង្គរអិចស្ដ្រាស្ដោត យក​ទៅ​ ទទួលទាន ។ (សូមបញ្ជាក់ថារាល់ការជាវអង្គរអិចស្ដ្រាត១ កេស​ គឺលោកអ្នក បានចូលរួមបរិចាកប្រាក់ ១,៥០ ដុល្លារដល់ មូលនិធិអង្គររួចជាស្រេច) ។
បេសកកម្មរបស់មូលនិធិអង្គរ គឺជួយដល់ផ្នែកហិរញ្ញវត្ថុដល់សិស្សានុសិស្ស ដែលនៅខ្វះលទ្ធភាព ក្នុងការទទួលបាន នូវការសិក្សាល្អ ដោយជួយពង្រឹងពីថ្នាក់បឋមសិក្សា ហើយនិងបន្តរហូតដល់ មហាវិទ្យាល័យ យើងនិងផ្តល់ជូននូវ ការសាងសង់សាលារៀន សៀវភៅសិក្សាគោល, អាហាររូបករណ៍។ សិស្សានុសិស្សដែលខ្វះខាត នឹងមានឱកាស បានអប់រំខ្លួនឯង ហើយក៏ជាធនធានមនុស្ស យ៉ាងសំខាន់ សម្រាប់ជួយដល់សង្គមជាតិ និងជួយឱ្យ កម្ពុជារុងរឿង ទៅថ្ងៃអនាគត៕ដកស្រង់ពី៖ ដើមអម្ពិល

0 comments:

Post a Comment

Popular Posts