
អ្នកនាំចេញអង្ករបានលើកឡើងថាអត្រាកំណើនខ្ពស់នៃការនាំចេញ ក្នុងខែមិថុនាតែងកើតឡើងប្រចាំរដូវរៀងរាល់ឆ្នាំដោយសារតម្រូវការ មានការកើនឡើងខណៈការនាំចេញរបស់ប្រទេសនាំចេញអង្ករសំខាន់ៗមួយ ចំនួនចាប់ផ្តើមថយចុះដែលធ្វើឲ្យសម្ពាធនៃការប្រកួតប្រជែងលើ ទីផ្សារមានភាពងាយស្រួលជាងមុន។
យោងតាមទិន្នន័យពីលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញ បែបបទនាំចេញអង្ករ
កម្ពុជាបាននាំចេញអង្ករសរុបចំនួន២០៧ ៣៧០ តោនក្នុងរយៈពេល៧ខែដំបូងដែលចំនួនសម្រេចបានលើសពីការនាំចេញសរុប ក្នុងមួយឆ្នាំពេញកាលពីឆ្នាំមុនដែលមានត្រឹមតែ២០៥-
៧១៧ តោនតែប៉ុណ្ណោះ។
ទិន្នន័យដដែលបង្ហាញថា ការនាំចេញមានចំនួនខ្ពស់ជាងគេនៅខែមីនាគឺចំនួន៤៥
៤១៣ តោន ហើយបន្ទាប់មកក៏ធ្លាក់ចុះមកវិញក្នុងចំនួនមធ្យមប្រចាំខែ
ប្រមាណ ២២ ០០០
តោនរហូតដល់ការនាំចេញបានកើនឡើងសាជាថ្មីនៅខែមិថុនា។
លោក សុង សារ៉ន ប្រធានក្រុមហ៊ុនអេមរុ
រាយស៍ខេមបូឌា ដែលជាក្រុមហ៊ុននាំមុខគេក្នុងការនាំចេញក្នុងរយៈពេល៧ខែដំបូង នេះបានឲ្យដឹងថា
ជាទូទៅកំណើនការនាំចេញអង្ករតែងមាននៅខែមិថុនា ដែលអាចនិយាយបានថាវាជាខែដែលអាចនាំចេញបានខ្ពស់។
លោកបានបន្តថា៖«កំណើននៃការនាំចេញក្នុងខែកក្កដាបានរួម ចំណែកសំខាន់ដោយអង្ករធម្មតាពេលនេះប្រទេសនាំចេញមួយចំនួនដូចជា ឥណ្ឌា និងប៉ាគីស្ថានបានឈានដល់ចុងរដូវដែលការផ្គត់ផ្គង់របស់ពួកគេថយចុះ »។
លោកបានអះអាងថា ម្យ៉ាងទៀតអ្នកនាំចេញអង្ករនៅកម្ពុជាជាច្រើនក៏បានសម្រុកបញ្ចេញ អង្ករដែលនៅក្នុងស្តុកដោយសារការប្រមូលផលនៅរដូវកាលថ្មីក៏ជិតចូល មកដល់។
ទីផ្សារសំខាន់សម្រាប់នាំចេញអង្ករកម្ពុជាមានភាគច្រើនទៅទីផ្សារ សហគមន៍អឺរ៉ុបដែលតំណាងប្រមាណ៦០ ភាគរយនៃចំណែកទីផ្សារសរុបរបស់កម្ពុជា។ គំនិតផ្តួចផ្តើមបង្កើតដោយសហគមន៍អឺរ៉ុបដើម្បីជួយប្រទេសមានការ អភិវឌ្ឍតិចតួចដូចជាកម្ពុជាឈ្មោះថា «អ្វីៗទាំងអស់លើកលែងតែអាវុធ» បានជួយឲ្យអង្ករកម្ពុជានាំចូលទៅប្រទេសជាសមាជិកសហគមន៍អឺរ៉ុបដោយ មិនចាំបាច់បង់ពន្ធ
ស្របពេលជាមួយគ្នាដែលអង្ករនាំចូលពី ថៃនិង វៀតណាមត្រូវបង់ពន្ធប្រមាណ ១៧៥ អឺរ៉ូ
(២២៤ ដុល្លារ) ក្នុងអង្ករមួយតោន។
លោក គឹម សាវុធ
អគ្គនាយកក្រុមហ៊ុននាំចេញអង្ករខ្មែរហ្វូត និងជាប្រធានសម្ព័ន្ធអ្នកនំាចេញអង្ករកម្ពុជា បានឲ្យដឹងថាការនាំចេញអង្ករនៅកម្ពុជានៅក្នុងឆ្នាំនេះមាន ស្ថានភាពល្អខ្លាំងជាងកាលពីឆ្នាំមុន ហើយទីផ្សារនាំចេញថ្មីៗជាច្រើនក៏មានការកើនឡើងផងដែរ។
លោករំពឹងថានិន្នាការនេះនឹងនៅបន្តរក្សាកំណើនយ៉ាងល្អបន្តទៀតនៅឆមាសទីពីរនេះ។
លោកថ្លែងថា៖«ទីផ្សារនៅតែមានតម្រូវការអង្ករពីកម្ពុជា
ដូច្នេះការនាំចេញរបស់យើងនឹងនៅបន្តកើនឡើងថែមទៀត»៕ដកស្រង់ពី៖ ភ្នំពេញប៉ុស្ដិ
0 comments:
Post a Comment