Tuesday, August 5, 2014

ម្តាយមីងយកដំឡូងមីស្ងោរចែកក្មួយៗហូបកុមារីម្នាក់ ពុលស្លាប់៤នាក់ទៀតពុលដឹកចូលពេទ្យ កំពង់ឆ្នាំង៖ កុមារីអាយុ៦ឆ្នាំម្នាក់បានស្លាប់ និង៤នាក់ទៀត ជាបងប្អូនបានចុះរាគ ដោយសារតែម្តាយមីងបានយកដំឡូងមី ពុល ពីកសិដ្ឋានដាំដំឡូងរបស់ចិននៅខេត្តពោធិសាត់ មកស្ងោរ ចែកក្មួយៗហូប។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ នៅក្នុភូមិសេះ ស្លាប់ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៏ ខេត្តកំពង់ឆ្នាំង។ លោក ជាង សុវណ្ណារិទ្ឋ អធិការនគរបាស្រុកបរិបូណ៌បាននិយាយ អោយដឹងថា៖ ក្មេងស្រីពុលដំឡូងម មាន២គ្រួសារគឺ៖ ទី១.កុមារីឈ្មោះ ឡៃ ចាន់លីស អាយុ៦ឆ្នាំ បានស្លាប់ដោយសារ ពុលដំឡូងមីដែលមានឪពុកឈ្មោះ ព្រឿន សៅឡេង អាយុ២៤ឆ្នាំ និងម្តាយឈ្មោះ រស់ អៀងលី អាយុ២៣ឆ្នាំស្ងោរអោយហូប។ចំណែកគ្រួសារទី២ ឪពុកឈ្មោះ កា បូលី អាយុ២៧ឆ្នាំ និងម្តាយ ឈ្មោះ ព្រឿន សៅលី អាយុ២៥ឆ្នាំ គ្រួសារនេះមានកូនស្រីចំនួន ៤នាក់ គឺកូនបងអាយុ៨ឆ្នាំ និងកូនប្អូនអាយុ៣ឆ្នាំ ពួកគេសុទ្ឋតែ ពុលដំឡូងទាំងអស់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកសង្គ្រោះ នៅមណ្ឌលសុខភាពស្រុកបរិបូណ៌ ។ លោកអធិការបានអោយដឹងទៀតថា៖ នៅមុនពេលមានរឿង គួរសោកស្តាយខាងលើនេះ ស្ត្រីឈ្មោះ ឡាយ ចាន់សេង អាយុ ២៣ ឆ្នាំ ដែលត្រូវជាបងប្អូនគ្រួសារខាងលើនេះ និងត្រូវជាម្តាយមីង កុមាររងគ្រោះបានត្រឡប់ពីកសិដ្ឋានដាំដំឡូងអោយចិននៅខេត្ត ពោធិសាត់ ហើយបាននាំយកនូវដំឡូងមី៤-៥ ដុំ មកផ្ទះនៅល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ហើយបានស្ងោរដំឡូងចែកគ្នាហូប ទាំង២គ្រួសារ ។ ក្រោយពីហូបរួច រហូតដល់ម៉ោងជាង១០យប់ ស្រាប់តែក្មេងៗទាំងនោះនាំគ្នាពុលចុះរាគគ្រប់ៗគ្នាក្នុងនោះកុមារី ឈ្មោះ ឡៃ ចាន់លី ដែលពុលខ្លាំងជាងគេបានស្លាប់ ចំណែក កុមារី៤នាក់ទៀត បានពុលក្នុងសភាពល្ងីល្ងើ និងត្រូវបានក្រុមគ្រួសារ ដឹកមកមណ្ឌលសុខភាពស្រុកបរិបូណ៏អោយគ្រូពេទ្យជួយសង្គ្រោះ។ លោកបានបញ្ជាក់ទៀតថា៖ អ្នកបរិភោគដំឡូងនោះពុំមែនតែក្មេងៗទាំងនោះទេ គឺចាស់ៗ ដែល ជាឪពុកម្តាយ និងអ្នកយកដំឡុងមកនោះក៏ហូបជាមួយគ្នាដែរ តែចាស់ៗទាំងនោះគ្មានអីសោះ ពុលតែក្មេងៗ អាចថាចាស់មាន កម្លាំងខ្លាំងជាង។គ្រួសារទាំង២ជាបងប្អូននិងគ្នារស់នៅផ្ទះបណ្តែតទឹក ស្ថិតក្នុងជីវភាពក្រីក្រ មានមុខរបរដាក់មង ចងសន្ទូច នេសាទត្រី ចិញ្ចឹមគ្រួសារខ្វះមុខខ្វះក្រោយ។ នៅក្នុងពេលចុះទៅពិនិត្យផ្ទះជនរងគ្រោះ លោក ថាន់ សារុំ អភិបាល រងស្រុកបរិបូរណ៌បានជួយឧបត្ថមគ្រួសារមានកូនស្លាប់ចំនួន៥ម៉ឺន រៀលលោក សុខ សៀម មេឃុំឆ្នុកទ្រូជូយ៣ម៉ឺនរៀលនិង លោក សេង ឌី នាយនគរបាលប៉ុស្តិរដ្ឋបាលឆ្នុកទ្រូជួយ៤ម៉ឺនរៀល ចំណែក អ្នកភូមិសេះស្លាប់បានរៃអង្កាសគ្នាជួយធ្វើបុណ្យជូនសពកុមារីរងគ្រោះ ខាងលើនេះ ព្រោះតែក្រុមគ្រួសារគេក្រីក្រគ្មានលុយធ្វើបុណ្យឡើយ។ សូមបញ្ជាក់ថា៖ នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅដើមឆ្នាំ២០១៤ នេះក៏មានគ្រួសារមួយបានពុលដំឡូងមីនេះដែរ ដែលកាលណោះ មានឡានដឹកដំឡូងមី១គ្រឿងបើកកាត់មុខផ្ទះបានជ្រុះដំឡូងមី ៤-៥ដុំ ពេលនោះជីដូន បានរើសយកមកស្ងោរអោយចៅៗហូប ហើយបានពុលទាំងអស់គ្នា ហើយបានធ្វើអោយកុមារីម្នាក់ពុលស្លាប់ ផងដែរ។ករណីខាលើនេះ គួរតែអាជ្ញាធរមូលដ្ឋានជួយប្រជុំអប់រំ ផ្សព្វផ្សាយពីគ្រោះថ្នាក់នៃការពុលដំឡូងមីនេះ អោយបានជ្រួតជ្រាប ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផង៕ ប្រភពពី៖​ សឹង្ហមាស FM 104.MHz

Next
This is the most recent post.
Previous
Older Post

0 comments:

Post a Comment

Popular Posts