Thursday, January 31, 2013

ក្រុងព្រះសីហនុ៖ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុបានប្រារព្ធពិធីបុណ្យកីឡាពណ៌ ដែលជាពិធីបុណ្យរំលឹកដល់លោកពុកបូស្កូ ដែល​ជា​បិតា​របស់​យុវជន​។ នៅពិធីបុណ្យនេះមានការប្រកួតកីឡាជាច្រើនដូចជា ការរត់ប្រណាំងចំងាយ៥០ម៉ែត្រ រហូតដល់១៥០០ម៉ែត្រ កីឡាលោតចម្ងាយ ដើរលើខ្សែរពួរ និងកីឡាបាល់បោះជាដើម។ ដែល​​​​​ចូលរួមប្រកួតដោយសិស្សានុសិស្សនៃសាលាបច្ចេកទេសដុន បូស្កូខេត្តព្រះសីហនុ ដោយចែកជាបួនក្រុម ដោយក្រុមនីមួយៗ មានពណ៌តំណាងគឺមាន ពណ៌ក្រហម ពណ៌ខៀវ ពណ៌លឿង និង​​​​​​​​​ពណ៌ស៊ីជំពូ ហើយពណ៌នីមួយៗសុទ្ធតែមានអត្ថន័យ។ ហើយចូលរួមអោយពិន្ទុដោយ លោកពុកអធិការ លោកពុកអធិការរង និងលោកគ្រូ អ្នកគ្រូនៃសាលាដុន បូស្កូខេត្តព្រះសីហនុ។ នៅ​កា​​រ​​​ប្រកួតនេះក្រុមដែលទទួលជ័យលាភីលេខ១ ប្រចាំឆ្នាំ២០១៣ នោះគឺក្រុមពណ៌ស៊ីជំពូ ចំណាត់ថ្នាក់លេខ២បានទៅលើក្រុមពណ៌លឿង ហើយលេខ៣បានទៅលើក្រុមពណ៌ក្រហម ចំ​ណែក​ឯ​ក្រុមពណ៌ខៀវបានចំណាត់ថ្នាក់លេខ៤ ចុងក្រោយគេ។ កម្មវិធីនេះបានប្រារព្ធទៅដោយភាពសប្បាយរីករាយ និងរលូនដោយ
គ្មានបញ្ហាអ្វីកើតឡើង ព្រោះមានការសហការ ការគោរព ការស្រលាញ់ កា​រ​រួម​សាម​គ្គី​របស់​យុវ​ជន​បូស្កូ។

0 comments:

Post a Comment

Popular Posts