
អាជ្ញាធរដាក់ទោសចំពោះម្ចាស់ផ្ទះសំណាក់ និងម្ចាស់សណ្ឋាគា
អាជ្ញាធរនឹងដាក់ទោសចំពោះម្ចាស់ផ្ទះសំណាក់ និងម្ចាស់សណ្ឋាគាណាដែលអនុញ្ញាតអោយ សិស្សសាលាឬមនុស្សអាយុក្រោម១៨ឆ្នាំ នាំដៃគូរចូលផ្ទះសំណាក់ និងសណ្ឋាគា។ អាជ្ញាធរគ្រប់ខេត្តក្រុងទាំងអស់បានចុះទៅជួបនឹងម្ចាស់ផ្ទះសំណាក់និងម្ចាស់សណ្ឋាគា ដើម្បីធ្វើកិច្ចសន្យាហាមប្រាមមិនអោយអនុញ្ញាតសិស្សសាលាឬមនុស្សក្រោម១៨ឆ្នាំនាំដៃគូរចូលសណ្ឋាគានិងផ្ទះសំណាក់។
នេះជាការការពារ និងរក្សាសណ្ដាប់ធ្នាប់កុំអោយមានការប្រមួលផ្ដុំនៅអំឡុងថ្ងៃទី១៤ កុម្ភះ ដែលហៅថាបុណ្យនៃក្ដីស្រឡាញ់ឬហៅថាបុណ្យសង្សា ដើម្បីកុំអោយខូចប្រពៃណីខ្មែរ ជាតិសាសន៍ខ្មែរ។ ជាពិសេសយុវវ័យដែលនាំគ្នាចាត់ទុកជាថ្ងៃពិសេស និងផ្ដោតសំខាន់ចំពោះថ្ងៃ១៤កុម្ភះនេះ ដែលវាជាថ្ងៃបុណ្យរបស់បរទេសដែលគេប្រារព្ធដើម្បីរំលឹកដល់សេចក្ដីស្រឡាញ់ ចំពោះ
ឪពុកម្ដាយ បងប្អូន ញ្ញាតិមិត្ត មិត្តភក្ដិទាំងអស់ ប៉ុន្ដែយុវវ័យបែរជាយល់ច្រលំ ឬចាត់ទុកថាជាបុណ្យសង្សាទៅវិញ។ ដូច្នេះសូមយុវវ័យទាំងអស់នាំគ្នាគិតពិចារណា និងស្វែងយល់អោយបានច្បាស់សារជាថ្មី ជាពិសេសនារីគ្រប់រួបគួរតែចេះអោយតម្លៃដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិជាពិសេសគិតពីប្រពៃណីរបស់ជាតិខ្លួន។ ហើយចំពោះបុរសក៍គួរតែចេះអោយតម្លៃដល់នារីភេទដូចគ្នា។

0 comments:
Post a Comment