
ព្រៃឈើធម្មជាតិត្រូវបានអ្នកជំនាញផ្នែកព្រៃឈើសម្គាល់ថា
ជាព្រៃដែលដុះដោយឯកឯងតាំងពីយូរយារមកហើយ។
ព្រៃឈើធម្មជាតិថែរក្សាបាននូវប្រព័ន្ធអេកូឡូស៊ី
មិនត្រូវបានបំផ្លាញរេចរឹល
និងមានជីវចម្រុះដែលរស់នៅតាមធម្មជាតិរបស់វា។
ព្រៃប្រភេទនេះច្រើនស្ថិតនៅតាមតំបន់ត្រូពិច ដែលជាតំបន់ក្ដៅហើយសើម
មានទំហំធំ ព្រៃក្រាស់ និងខ្ពស់ៗ។ ជាទូទៅព្រៃធម្មជាតិខុសពី ព្រៃសហគមន៍
ដែលព្រៃសហគមន៍ជាព្រៃដែលធ្វើការដាំដុះដើម្បីរក្សាទុកបម្រើផល
ប្រយោជន៍សហគមន៍។
ព្រៃធម្មជាតិដែលឆ្លងកាត់ការកាប់រុករានបំផ្លិចបំផ្លាញដោយប្រការណា
មួយ រហូតបាត់បង់ប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ព្រៃឈើ
និងបាត់បង់ជីវចម្រុះព្រៃ នេះនឹងលែងជាព្រៃធម្មជាតិទៀតហើយ។
ប៉ុន្ដែបើត្រឡប់ជាធ្វើការដាំដុះ
ការពារទុករាប់រយឆ្នាំលុះព្រៃនោះកើតឡើងវិញនូវប្រព័ន្ធ
អេកូឡូស៊ីមានជីវចម្រុះ
ទើបព្រៃនោះអាចចាត់ថាជាព្រៃធម្មជាតិជាថ្មីម្ដងទៀត។
ផលប៉ះពាល់ពីការបាត់បង់ព្រៃឈើ
- បាត់បង់ព្រៃឈើគឺបាត់បង់ប្រភពឱសថ និងចំណីអាហារ
- បាត់បង់ជីវចម្រុះ ដោយសារគ្មានជម្រក គ្មានចំណី និងមានការបរបាញ់
- បាត់បង់តំបន់ទេសចរណ៍ ដែលជាឧស្សាហកម្មគ្មានផ្សែងអាចទាញយកផលប្រយោជន៍មិនចេះរីងស្ងួត
- ដីបាត់បង់ជីជាតិធ្វើឱ្យមានផលប៉ះពាល់ដល់ការដាំដុះ
- រដូវមិនទៀង ធ្វើឱ្យផ្នែកកសិកម្មជួបផលលំបាក
- ងាយកើតឡើងគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួតជាដើម
- ការហូរច្រោះ នាំជាតិពុលទៅក្នុងទឹកប៉ះពាល់ដល់ការប្រើប្រាស់ទឹក ប៉ះពាល់ដល់ជីវិតធនធានក្នុងទឹក ដូចជាមច្ឆជាតិ
- ឡើងកម្ដៅផែនដី ព្រោះបាត់បង់អ្នកស្រូបកម្ដៅ និងមានវត្ដមានឧស្ម័នពុលបំផ្លាញស្រទាប់អូហ្សូនដែលទប់កម្ដៅ
- មានឧស្ម័នពុលច្រើនបំផ្លាញសុខភាពមនុស្សសត្វ។
- មានផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើនមកលើមនុស្ស សត្វ និងបរិស្ថាន។
0 comments:
Post a Comment