Wednesday, March 20, 2013

http://image.lookingtoday.com:81//lookingtoday/looking-images/news/2013/March/id-017/chetha-48.jpgនៅព្រឹកថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៣ តារាងកំប្លែងនាយស៊ី​ ត្រូ បាន​ទទួល​មរណះ​ភាព​នៅ​ក្នុង​មន្ទី​រ​ពេទ្យ​កាល់ម៉ែត ហើយ​បច្ចុប្បន្ន​សពរបស់លោក កំពុងតម្កល់នៅ មន្ទីរ​ពេទ្យ​កាល់​ម៉ែត។
តាមប្រភពព័ត៌មានបានដឹងថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣​ តារាកំប្លែងនាយ ស៊ីត្រូ បាន​ចូល​សម្រាក ព្យាបាលជំងឺក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅ​ក្នុង​មន្ទីរពេទ្យ​​​​​​​​​​​​​​​​​កាល់ម៉ែត ជា​លើក​ទី៣​​ដោយ​សារ​សភាព​ជំងឺធ្ងន់ធ្ងរមិនអាចជួយសង្រ្គោះបាន បន្ទាប់​ពី​ចូល​សំរាក​ក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់​នៅ​មន្ទី​​ពេទ្យ​កាល់ម៉ែត។
គាត់បានទទួលអនិច្ចកម្ម ខណៈដែលស្ថានភាពគ្រួសារ របស់គាត់ក៏មាន ជីវភាពខ្វះខាតទៀតផង ​ដូចនេះ លោក សុះ ម៉ាច ក៏បានធ្វើការអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា សិល្បះករ-សិល្បះ​ការិនី​ ទាំងអស់ដែលស្គាល់នាយស៊ីត្រូ ចូលរួមពិធីបុណ្យក៏ដូចជា ចូល​បច្ច័យ​ក្នុង​ពិធី​បុណ្យ​របស់​ លោក ស៊ីត្រូ ផងចុះ ព្រោះថាគាត់ក៏ជា អ្នកសិល្បៈជើងចាស់មួយរូប ដែលធ្លាប់តែធ្វើ ឲ្យ​ទស្សនិក​ជន សើចសប្បាយ។
ហើយនាងខ្ញុំក៍សូមចូលរួមសោកស្ដាយ និងរំលែកទុក្ខចំពោះក្រុមគ្រួរសាររបស់លោក ស៊ី ត្រូ ផងដែរ។

0 comments:

Post a Comment

Popular Posts