Friday, March 8, 2013

កាលពីវេលាម៉ោង១៣និង២០នាទី រសៀល​ថ្ងៃ​ទី​៨​ ខែមិនា ឆ្នាំ២០១៣ នៅតាមផ្លូវវេងស្រេង ស្ថិត​ក្នុង​ភូមិត្រពាំងថ្លឹង សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ  មានស្រី្តអនាថា ដែល​គេ​មិន​ស្គាល់​អត្ដ​សញ្ញាណ បាន​ដេក​ស្លាប់​នៅ​តាម​ចិញ្ចើម​ថ្នល់​ម្នាក់ ឯង​ដោយ​ពុំ​ដឹង​​មូល​ហេតុ​ច្បាស់​លាស់​។
 ជនរងគ្រោះមិនត្រូវ បាន​គេ​ស្គាល់​អត្ត​សញ្ញាណ​នោះទេ​​មាន​ ភិនភាគ អាយុប្រហែល៤០ឆ្នាំ សម្បុរស្រអែម កំពស់ប្រហែលមួយម៉ែត្រ៥៥ ពាក់អាវផ្កា ដៃ វែង ចំហរឡេវពាក់អាវយឺត ពណ៌ទឹកក្រូច នៅខាងក្នុងនិងស្លៀកខោជើង វែងពណ៌ខ្មៅ ។
បើតាមសាក្សីនិយាយថា គេបានឃើញស្រ្តីរូបនោះដើរក្នុងទិសដៅពីលិចទៅកើត លុះ​មក​ដល់​ចំណុច​កើតហេតុខាងកើតបង្គោលភ្លើង ក្បែរកន្លែងជនរងគ្រោះ បានបោកក្បាលទៅផ្ទប់និង បង្គោល​ភ្លើងនោះ មើលទៅហាក់ មានវិប្បត្តិអ្វី ។ បន្ទាប់មក គាត់បានដើរមកមុខទៀត បាន​ចំងាយ​៣០​ម៉ែត្រ គាត់បានអង្គុយ ចុះរួចក៏ដួលផ្កាប់មុខ ស្លាប់នៅទីនោះតែម្ដង ដោយ​ដំបូង​គ្មាន​អ្នក​ណា​ដឹង​ថា​ គាត់ស្លាប់នោះទេ។
ប្រភពបន្ដថា ពេលនោះមានអ្នក រត់ម៉ូតូឌុបម្នាក់ ក៏ស្រែក ហៅឲ្យគាត់ក្រោកឡើង ខ្លាច​ក្រែង​មាន​រថយន្ត​ ម៉ូតូ​បុកតែ ដោយសាហៅឲ្យក្រោក មិនព្រមក្រោកអ្នករត់ម៉ូតូឌុបនោះ យក​ដៃ​ទៅ​អង្រួន​ទើប​ដឹង​ថា ស្លាប់ក៏ នាំគ្នាផ្ដល់ដំណឹង ដល់នគរបាល ចុះទៅ ពិនិត្យ និងរៀបចំដឹកយកសព ទៅ​ដាក់​វត្តដើម្បីបូជា ហើយនគរបាល ក៏អំពាវនាវដល់ក្រុមគ្រួសារផងដែរ បើមាន បាត់​សមាជិក​គ្រួសារ​ សូម​ទាក់​ទង​មក​ នគរបាលប៉ុស្តិ៍ចោមចៅ។

 ដកស្រង់ពី៖ ដើមអំពិល

0 comments:

Post a Comment

Popular Posts