Wednesday, April 10, 2013

កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី៩ មេសា ផ្ទះកន្តាំង៣ខ្នង ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង​ចំនួន​២​ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ នៅជាប់​គ្នា​​ក្នុង ភូមិរកាកណ្តាលទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ត្រូវបានអគ្គិភ័យ លេបត្របាក់ គ្មាន​សល់។

នៅក្នុងហេតុការណ៍នេះ គេ​មិន​ទាន់​មា​ន​ប្រភព​ព័ត៌មាន​ ណា​មួយបញ្ជាក់ថា មូល​ហេតុ​ដែល​បង្ក​រ​​ឱ្យ​​​​​​​​​​​​​​​​​​​មានគ្រោះអគ្គិភ័យ នេះកើតឡើងបណ្តាលមកពីមូល ហេតុអ្វីនៅឡើយនោះទេ ។ ដោយឡែក ម្ចាស់ផ្ទះដែលជាដើមហេតុ បានអះអាងប្រាប់ សមត្ថកិច្ចថា បណ្តាលមកពីទុស្សេ ខ្សែភ្លើង ខណៈ​ដែល​រូបគាត់ និងភរិយាមិននៅផ្ទះ រវល់ទៅចូលរួមពិធី បុណ្យផ្ទះម្តាយ ។

អគ្គិភ័យបានឆាបឆេះឡើង យ៉ាងសន្ធោសន្ធៅអស់រយៈ ពេលជិត២ម៉ោង ទើបមានការធូរស្រាល បន្ទាប់ពីកម្លាំងនគរបាលបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង និង​ប្រើប្រាស់​ទឹកអស់​ចំនួន១២រថយន្ត ។ ក្នុងសកម្មភាពនៃការជួយសង្គ្រោះ បាញ់ទឹកពន្លត់នោះ គឺមានការចុះ​ដឹកនាំ​ចាត់​ចែង​ ផ្ទាល់ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្ត និងលោក​វរសេ​នីយ៍ឯក ហន ប៉ូច ស្នងការរងកណ្តាលសណ្តាប់ធ្នាប់ និងកងកម្លាំងនគរបាលជាច្រើនរូបទៀត ។

លំនៅឋានទាំង២ដែលក្លាយជាចំណីភ្លើងនេះ ជាផ្ទះដែលលម្អដោយ ឈើ​ប្រណីត​តម្លៃ​រាប់ម៉ឺន​ដុល្លា​រ ។​ ពិតជាគួរឱ្យមានការស្តាយ ពន់ពេកណាស់ ដែលអ្វីៗបានក្លាយជាផេះផង់ក្នុង ភ្លើង​តែមួយ​ប៉ប្រិច​ភ្នែក ៕

0 comments:

Post a Comment

Popular Posts