Saturday, April 13, 2013

 ទេវតាឆ្នាំថ្មី ព្រះនាងធុង្សៈទេវី បុត្រីទី១ ព្រះកបិលមហាព្រហ្ម បាន ចាប់ ផ្តើម ចូល គ្រង ថែរក្សាចក្រវាឡនេះ ហើយ នាវេលាម៉ោង ២ និង១៤នាទីរំលងអាធ្រាត្រថ្ងៃ៤ កើត ខែចេត្រ ឆ្នាំម្សាញ់  បញ្ចស័ក ព.ស ២៥៥៧ ត្រូវ នឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣។

សូមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាងធុង្សៈទេវី ព្រះអង្គទ្រង់ប្រទានសព្វសាធុការពរដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជួបប្រទះតែសេចក្តីសុខ សិរីសួស្តី រីកចម្រើនរុងរឿងតទៅ សូមឲ្យប្រទេសកម្ពុជាជួបតែសុខសន្តិភាព និងបន្តការ រីកចម្រើនរុងរឿងតរៀងទៅ។

សូមប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបតាំងចិត្តសប្បាយរីករាយ ជម្រុះចោលនូវហិង្សា ទោសៈ ការខឹងក្រោធ គំនិតអស្មិមានៈ ដើម្បីទទួលបានពរជ័យពីទេវតាឆ្នាំថ្មី លះបង់ចោលឲ្យអស់នូវឧបទ្រពឆ្នាំចាស់ នាំគ្នាគិតអ្វីៗដែលថ្មី អភិវឌ្ឍន៍សង្គមជាតិ ខ្លួនឯង និងក្រុមគ្រួសារ។

សូមការដើរកម្សាន្តគ្រប់ទីកន្លែងតាមមធ្យោបាយគ្រប់បែបយ៉ាងប្រកបដោយការប្រុងប្រយ័ត្ន អធ្យាស្រ័យខ្ពស់ ចៀសវាងឲ្យបាននូវគ្រោះថា្នក់ជាយថាហេតុណាមួយ សូមកុំធ្វើឲ្យថ្ងៃជួបជុំដ៏សប្បាយរីករាយ ក្លាយជាក្តីសៅហ្មង សោគសង្រេង៕

3 comments:

  1. អរគុណ​សម្រាប់​អត្ថ​បទ​នេះ

    ReplyDelete
  2. អរគុណដែលបាន Comment

    ReplyDelete
    Replies
    1. សួស្ដីឆ្នាំថ្មី

      Delete

Popular Posts