រាជធានីភ្នំពេញ ៖
នាងខាត់ សុឃីម ដែលរៀបការជាមួយប្តីក្មេងនោះជិតឆ្លងទន្លេហើយ
។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ថែមទៀតនោះ
គឺក្នុងត្រកូលខាត់ មិនមែនពពោះតែនាងម្នាក់ទេ
មានអ្នកពពោះពីរបីនាក់ទៀត រាប់ទាំងប្រពន្ធលោកខាត់ ចំរើន ដែលមានទម្ងន់៥ខែផង
។ សម្រាប់ត្រកូលខាត់ផ្ទាល់នោះជារឿងរីករាយ និងចាត់ទុកជាឆ្នាំនាំលាភនាំជ័យ ដោយសារតែនៅក្នុងគ្រួសារមានសមាជិកថ្មីបន្ថែមទៀត បង្កើតភាពអ៊ូអរ
។
បន្ទាប់ពីនាងខាត់
សុឃីម ឆ្លងទន្លេរួចបន្តចូលដល់បងប្អូនជីដូនមួយ ឬក៏ប្រពន្ធរបស់លោកខាត់
ចំរើន ទៀត ដូច្នេះសមាជិកគ្រួសារបារម្ភថា មិនដឹងចែកវេនគ្នាមើលថែបែបណាឱ្យល្អ បើត្រូវសម្រាលកូនបន្តបន្ទាប់គ្នាបែបនេះ
។ លោកខាត់ ចំរើន ដែលជិតក្លាយជាពូ និងជាឪពុកគេនាពេលខាងមុខនេះ បានថ្លែងប្រាប់កាលពីពេល
ថ្មីៗនេះថា បងប្អូនរបស់លោកច្បាស់ជារវល់គ្រប់គ្នាហើយ ព្រោះមានអ្នកមានផ្ទៃពោះពេញផ្ទះ
។ «បងស្រីសុឃីម ក៏ជិតកើតកូន
ចំណែកប្រពន្ធខ្ញុំមានកូនជាង៥ខែ និងលើសពីនោះប្អូនជីដូនមួយក៏មានកូនពពោះដូចគ្នា មិនដឹងថាទៅមើលអ្នកណាមុនទេ
បើថ្ងៃកើតមកដល់នោះ ព្រោះសុទ្ធតែអ្នកកូនខ្ចី ។
ខាត់ ចំរើន
ឱ្យដឹងថា ឥឡូវនេះបងស្រីលោកអវត្តមានតាមឆាកសម្តែងមួយរយៈពេលខ្លីសិន ព្រោះមានផ្ទៃពោះរង់ចាំតែថ្ងៃឆ្លងទន្លេប៉ុណ្ណោះ
។ រាល់កម្មវិធីផ្សេងដែលទាក់ទិននឹងសិល្បៈនាពេលខាមុខធ្វើឱ្យបង ស្រីលោកស្តាយដែរ
ព្រោះមិនបានចូលរួម ទុកពេលមើលថែកូនជាសំខាន់ ចាំពេលរឹងដៃជើងចាំបន្តទៀត ។ លោកសប្បាយចិត្តនៅពេលឃើញបងស្រីមានកូនឆ្លាស់គ្នាល្អ គឺប្រុសមុន
រួចបានកូនស្រី ។
ចំណែករូបលោកនឹងមានកូនម្នាក់ទៀតនាពេល ខាងមុខដែរ ។
ឆ្លៀតពេលភរិយាមិនទាន់ដល់ថ្ងៃសម្រាលកូន លោកទៅសម្តែងទីនេះទីនោះ
ព្រមទាំងនៅតាមហាង និងតាមស្ថានីយទូរទស្សន៍ ដើម្បីសន្សំប្រាក់ ។
លោកចំរើន រីករាយនៅពេលក្រុមគ្រួសារមានសុភមង្គលបង្កើតបានកូនចៅ រៀងៗខ្លួន
និងមានមុខរបររៀងខ្លួន ។ ទាំងរូបលោក និងបងស្រី នៅតែបន្តអាជីពសិល្បៈរហូត
មិនទៅណាទេ ព្រោះមានតែសិល្បៈនេះហើយជួយឱ្យរីកចម្រើនមកដល់សព្វថ្ងៃ
៕
ទាំងស្រុងពី៖ កោះសន្ដិភាព
0 comments:
Post a Comment