រាជធានីភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន
៥ផ្ទាំង បានបាក់រងការខូចខាត
ខណៈដែលម៉ូតឌូប ១គ្រឿង ពណ៌ទឹកក្រូច អត់ចាំស្លាកលេខ ជិះដោយបុរស
២នាក់ ស្រវឹងស្រាជោកជាំធ្វើដំណើរយ៉ាងលឿនតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចមុខផ្សារទំនើបរតនៈផ្លាហ្សា
ក៏បានវ៉ារថយន្ត ១គ្រឿង នៅពីមុខ រួចជ្រុលទៅបុករនាំងដែកតែម្តង បណ្តាលឲ្យបុរសម្នាក់ ដែលរួមដំណើរពីក្រោយធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់ ចំណែកអ្នកបើកបរបានបើករត់គេចបាត់ស្រមោល។
ហេតុការណ៍នេះ
បានកើតឡើងកាលពីវេលាម៉ោង ១២ និង ១៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ វិច្ឆិកា
២០១៣ ស្ថិតក្នុងសង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ។ ចំណែកបុរសរងគ្រោះត្រូវគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជន។
គួរបញ្ជាក់ថា នៅក្នុងករណីបុកម៉ូតូបើបុករនាំងដែកពុះចែកទ្រូងផ្លូវខាងលើ នេះ
គេពុំឃើញមានប៉ូលិសចរាចរណ៍ខណ្ឌសែនសុខ ណាម្នាក់ចុះមកអន្តរាគមន៍ឡើយ ដោយបណ្តោយឲ្យជនបង្កបើកម៉ូតូរត់បាត់ ចំណែករនាំងដែកដែលបាក់ដួលនោះ បាននៅរាយប៉ាយលើផ្លូវតែម្តង
ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ៕
ប្រភពមកពី កោះសន្ដិភាព
0 comments:
Post a Comment