ការចុះកម្មសិក្សារបស់និសិ្សតនៃសាលាដុន បូស្កូនៅស្ថានីយ៍វិទ្យុជាតិ ៩ មករា FM ៩៩.៧០ MHz
កាលពីថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ក្រុមនិស្សិត ឆ្នាំទី២ នៃសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ និងខេត្តកែប ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មានបានចុះទៅធ្វើ
កម្មសិស្សា នៅក្នុងស្ថានីយ៍ វិទ្យុជាតិ ៩មករា FM ៩៩.៧០ MHz ខេត្ត កំពត ដែលមានរយៈពេល ១ម៉ោង ក្នុងគោលបំណងធ្វើបទសម្ភាសន៍ ដើម្បីទទួលបាននួវបទពិសោធន៍ក៏ដូចជាសាកសួរព័ត៏មានដែលទាក់ទងទៅនិងស្ថានីយ៍ វិទ្យុ ផ្ទាល់តែម្ដង។
ការចុះកម្មសិក្សានេះបានដឹកនាំដោយលោក WALFGANE និង Mr.Micheal ដែលជាអ្នកស្ម័គ្រចិត្តដែលមកពីប្រទេសអាឡឺម៉ង់ នៃជំនាញវិទ្យុ រួមជាមួយនិងលោកគ្រូបង្រៀនផ្នែកទំនាក់ទំនងសង្គម នៃសាលាបច្ចេកទេសខេត្តកែបទាំងអស់។ លោក អ៊ុក សំណាង ដែលជាប្រធានគ្រប់គ្រង់ស្ថានីយ៍វិទ្យុ ៩៩.៧០ FM គាត់បាន
និយាយថា ស្ថានីយ៍វិទ្យុនេះបង្កើតឡើងដំបូងនៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០០៨ ហើយត្រូវបានសម្ភោធន៍ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២០ ខែ កក្ដដា ឆ្នាំ២០០៩ ក្នុងគោបំណងចែកចាយចំនេះដឹង ការអប់រំ និង ផ្សាយនៅព័ត៏មានជួនដល់ប្រជាពល់រដ្ឋបានដឹងបានលឺពីត៏មានក្នុងស្រុកនិងក្រៅស្រុក ហើយនិងមានគំរោងពង្រីកសាខារបស់ខ្លួនមួយកន្លែងទៀតនៅលើកំពូលភ្នំបូកគោ ។
ស្ថានីយ៍វិទ្យុ ៩៩.៧០ FM ចាប់ផ្ដើចាក់ផ្សាយចាប់ពីម៉ោង ៤:៤០ រហូតដល់ម៉ោង១១:០០ វិទ្យុនេះផងដែរដែលមានសាខារបស់ខ្លួន៤ខេត្ត គឺវិទ្យុជាតិចំការចេកខេត្តបាតដំបង FM ៩២.៧០ MHZ វិទ្យុជាតិភ្នំប្រុសភ្នំស្រី ខេត្តកំពង់ចាម FM ៩២.៥០ MHZ វិទ្យុ FMជាតិនគរភ្នំខេត្តសៀមរាប FM ១០២.៩០ MHZ ក្នុងចំណោមវិទ្យុទាំង៤ខេត្ដនេះ គឺមានតែខេត្តកំពតដែលមានប្រិយមិត្តចូលរូមស្ដាប់ច្រើនជាងគេ ។
0 comments:
Post a Comment