ចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ទី ១២ ខែ មិថុនា ២០១៤ នេះ បានបើកសវនាការជំនុំជម្រះ និង កាត់ទោស បុរសជាប់ចោទ៣នាក់ ដែលជាប់ចោទ ពីបទ «លួចមានស្ថាន ទម្ងន់ទោស» ជាប់ពាក់ព័ន្ធនឹងករណីលួចគាស់ រថយន្តកុងធើណឺដឹកខោអាវ យកខោអាវរោងចក្រ ដែលផលិតរួចរា ល់ សម្រាប់ធ្វើការនាំចេញ ទៅប្រទេសអឺរ៉ុប ចំនួន៦ឡានកូរ៉េ ប្រព្រឹត្តនៅក្នុង សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីចន្លោះខែកក្កដា និង សីហា ឆ្នាំ២០១៣។

លោកចៅក្រមបានបញ្ជាក់ថា៖ ជនជាប់ចោទទាំង៣នាក់ ត្រូវបានចោទប្រកាន់ ពីបទ៖ «លួចមានស្ថានទម្ងន់ទោស» តាមមាត្រា ៣៥៧ និង ៣៥៨ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា។ ជនជាប់ចោទ ឈ្មោះ ជូ អ៊ូជី និង អ៊ឹម ចំណាំ ត្រូវបានឃាត់ខ្លួន ដោយកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ទី ១០ ខែ សីហា ២០១៣ ចំណែកជន អ៊ុំ សំអុល បានរត់គេចខ្លួន បន្ទាប់ពីដឹងថា៖ បក្ខពួករបស់ខ្លួនត្រូវ បានគេចាប់ឃាត់ខ្លួន។
លោកកែវ ជា អាយុ៣៧ឆ្នាំ ភាគីដើមបណ្តឹង បានមានប្រសាសន៍ថា៖ ជនជាប់ចោទទាំង៣នាក់នេះ បានធ្វើឲ្យក្រុមហ៊ុនខាតប្រាក់ អស់ចំនួន២០ម៉ឺនដុល្លារអាមេរិក។ ហេតុនេះ លោកទាមសុំ ទាមទារ ថ្លៃខូចខាតចំនួន២០ម៉ឺនដុល្លារអា មេរិក និង ជម្ងឺចិត្តចំនួន ៣៥,០០០ (៣ម៉ឺន៥ ពាន់) ដុល្លារអាមេរិក។
សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៃ សំណុំរឿងនេះ នៅថ្ងៃ ទី ១ ខែ កក្កដា ២០១៤ខាមុខនេះ៕ ប្រភពមកពី ៖ ដើមអម្ពិល
0 comments:
Post a Comment