Thursday, June 12, 2014

យ៉ាងហ្គូន៖ គេហទំព័រព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ បានឲ្យដឹងថា ប្រទេសភូមា និងបង់ក្លាដែស ប្តេជ្ញាពង្រឹងការរក្សាសន្តិសុខ និងលុបបំបាត់នូវបទល្មើស និងក្រុមប្រដាប់អាវុធខុស ច្បាប់ បន្ទាប់ពីមានហេតុការណ៍ប្រឈម មុខដាក់គ្នានៅតាមបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ។ ប្រទេសជិតខាងទាំងពីរ នឹងចាត់វិធានការ ដើម្បីបញ្ចៀសកុំឲ្យហេតុការណ៍អាក្រក់ ដែលធ្លាប់កើតឡើងកាលពីខែ ឧសភាកន្លងទៅ កើតមានសាជាថ្មី ដោយពេលនោះ មានការបាញ់បោះគ្នារវាងកងកម្លាំងរក្សាសន្តិសុខរវាងប្រទេស ទាំងពីរ។ នេះបើយោងតាមការលើកឡើងរបស់ប៉ូលីសប្រទេសភូមា និងឆ្មាំការពារតាមបន្ទាត់ព្រំដែន របស់ប្រទេស បង់ក្លាដែស។ គួររំលឹកផងដែរថា ភាពវឹកវរបានកើតមានឡើង ដោយភាគីភូមាជាអ្នកផ្តើមមុន។ ក្រុមបះបោរ ដែលមានទំនាក់ ទំនងជាមួយជនជាតិភាគតិចម៉ូស្លីម Rohingya បានចាប់ផ្តើមប្រតិបត្តិការបាញ់ប្រហារនៅក្នុងតំបន់ជាប់បន្ទាត់ ព្រំដែន។ តាមរបាយការណ៍ពីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា UNHCR នាសប្តាហ៍នេះ បានបញ្ជាក់ថា គិតត្រឹមរយៈពេលពីរឆ្នាំចុងក្រោយ មានមនុស្សប្រមាណជា ៨៦.០០០នាក់ បានធ្វើដំណើរតាមផ្លូវ ទឹកចាកចេញពីឈូងសមុទ្រ បេងហ្គាល ដើម្បីគេចចេញពីការបាញ់ប្រហារគ្នានេះ៕ ប្រភពមកពី៖ ដើមអម្ពិល

0 comments:

Post a Comment

Popular Posts