ភ្នំពេញ ៖ ក្រោយពីបាន ចំណាយពេល វេលាដ៏យូរ ក្នុងការរៀបចំចងក្រងបោះពុម្ព មកនោះ អ្នកនិពន្ធ និងអ្នកសារព័ត៌មានដ៏ល្បី ប្រចាំនៅប្រទេសកម្ពុជា លោកពុយ គា ជា ទីភ្នាក់ងារសារព័ត៌មានត្យូដូរ ប្រចាំកម្ពុជា និងលោកហ្សង់ ហ្វ្រង់ស័រតាន នាយកវិទ្យុ បារាំងជាខេមរភាសា បានប្រកាសលក់សៀវ ភៅ របស់ខ្លួន ថ្មីមួយទៀត ដែលមានចំណង ជើងថា “ចម្បាំងត្រជាក់ រវាងអាមេរិក និង ចិន” ។
ចាងហ្វាងបោះពុម្ពផ្សាយ លោកពុយ គា នៅក្នុងសន្និសីទ្ធកាសែត កាលពីព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៤ បានមានប្រសាសន៍ថា សៀវភៅថ្មីមួយទៀត ដែលលោកនិងមិត្ដរួមអាជីព លោកហ្សង់ ហ្វ្រង់ស័រតាន់ បានតាត់តែងចងក្រង និងឈានទៅដល់ការបោះពុម្ព ហើយបានដាក់លក់ នៅតាមទីផ្សារ រួចហើយ មាននៅតាមតូបកាសែត និងបណ្ណគារ ដែលមានតម្លៃ ១៤០០០រៀល ។
លោកពុយ គា បានបញ្ជាក់ថា ការចេញ ផ្សាយសៀវភៅថ្មីមួយនេះ ក្រោយពីលោក បានបោះពុម្ពនិង ដាក់លក់សៀវភៅមួយចំនួន នៅតាមទីផ្សារ ហើយទទួលបានការចាប់ អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ មហាជន ដូចជា សៀវភៅ មានចំណងជើងថា មហា យក្សចិន និងរាជរដ្ឋាភិបាលកម្ពុជា ចាប់ពីឆ្នាំ ១៩៤៥ ដល់ឆ្នាំ២០១០ បូករួមទាំងសៀវភៅ ពាក់ព័ន្ធទៅនឹងអតីត មេដឹកនាំខ្មែរក្រហម លោកខៀវ សំផន ជា ដើម ។
មាន ១៣៩ ទំព័រ បោះពុម្ព យកក្រដាស ដែលមានគុណភាពលេខ១ ពណ៌គ្រាប់អម្ពិល ងាយស្រួលមើល ងាយស្រួលអាន និងងាយ ស្រួលដាក់តាមខ្លួននោះ លោកពុយ គា បាន សង្ខេបពីខ្លឹមសារ នៅក្នុង សៀវភៅនោះ ដោយលើកឡើងងាយយល់ សម្រាប់អ្នកអានទូទៅ ជុំវិញស្ថានការណ៍នយោបាយ សេដ្ឋកិច្ច សង្គមទូទៅរបស់ប្រទេសសមាជិកអាស៊ាន តាំងពីថ្ងៃបង្កើតរហូតមកដល់ពេលនេះ ។

លោកពុយគា ក៏បានលើកឡើងពីចំណុច រឿងរ៉ាវដែលមានការចាប់អារម្មណ៍ខ្លាំង និងក្ដៅគគុក កើតឡើង នៅក្នុងតំបន់អាស៊ាន ដូចជាក្រុម អ៊ីស្លាមជ្រុលនិយម នៅប្រទេសហ្វីលីពីន ក៏ដូចជា ស្ថានការណ៍នយោ បាយ ចុងក្រោយ នៅប្រទេសថៃ ដឹកនាំដោយរបបយោធា បូករួមទាំងបញ្ហាសមុទ្រចិនខាងត្បូង និង ការប្រជែងអំណាចគ្នារវាងមហាអំណាចទាំងពីរ គឺអាមេរិកនិងចិន ។
លោកពុយ គា មានសង្ឃឹមថា មហាជន ទូទៅ និងចាប់អារម្មណ៍ ចំពោះសៀវភៅ មួយក្បាលនេះ ដែលក្ដោបបញ្ហារួមដោយ សង្ខេបរបស់អាស៊ានទាំងមូល ទាំងអតីត កាលមកដល់ពេលបច្ចុប្បន្ន ហើយលោកមាន ជំនឿថា មិត្ដអ្នកអាននឹង គាំទ្រ ហើយជួយជាវសៀវភៅនេះ ដើម្បីជា ការលើក ទឹកចិត្ដដល់អ្នកនិពន្ធ អ្នកចងក្រង និងបោះពុម្ពចេញជារូបរាង ។
បើតាមលោកពុយ គា សៀវភៅចម្បាំង ត្រជាក់រវាងអាមេរិក និងចិនខាងលើនេះ ត្រូវបានលោកដាក់បោះ ពុម្ព ចំនួន ៥០០០ ក្បាល សម្រាប់ដាក់លក់នៅលើទីផ្សារ ។
ជុំវិញការដាក់លក់នៅលើទីផ្សារក្នុង ប្រទេសកម្ពុជាខាងលើនេះ លោកពុយ គា និងមិត្ដរួមការងារ បាន អះអាងថា និងយក ចំណែកលុយនៃការលក់សៀវភៅទាំងប៉ុន្មាន ឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុបា្ផ ពោល លក់បាន មួយក្បាល ត្រូវកាត់យក ១០០០រៀល ដូច្នេះនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ខាងមុខ លោក នឹងគិតគូ គុណលុយ ដែលបានមកពីលក់សៀវភៅ ទោះមានចំនួនប៉ុន្មានក៏ដោយ ក៏ត្រូវយក ទៅប្រគល់ ជូន មន្ទីរពេទ្យទេវតាមួយនេះ ដែលសង្គ្រោះក្មេងៗ កម្ពុជា ជាច្រើនលាននាក់ ។
លោកពុយ គា បានអំពាវនាវឱ្យប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមចំណែកជួយមន្ទីរពេទ្យគន្ធបុបា្ផ ក៏ដូចជាជំរុញការលើកទឹកចិត្ដអ្នកនិពន្ធសៀវ ភៅ ដែលត្រូវចំណាយពេលវេលា ខួរក្បាល ប្រាក់កាក់នោះ សូមជួយជាវសៀវភៅ ចម្បាំងត្រជាក់ រវាងអាមេរិកនិងចិន ដែល ដាក់លក់នៅតាមទីផ្សារ ក្នុងប្រទេស កម្ពុជា ៕ ប្រភពមកពី៖ ដើមអម្ពិល
0 comments:
Post a Comment