Monday, May 6, 2013

ភ្នំពេញ : បុរសម្នាក់បានដាច់ ចិត្តចងកធ្វើអត្តឃាត ចោល កូនៗជាទីស្រឡាញ់ បន្ទាប់ធ្លាក់ខ្លួនឈឺខ្លាំង ដោយជំងឺមហារីក ហើយត្រូវបាន ក្រុម គ្រួសារប្រទះឃើញ គាត់ចងក ដោយក្រម៉ានៅនឹងធ្នឹមក្នុង ផ្ទះជួល កាលពីព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៣ ដោយបន្សល់ទុកនូវ លិខិតបណ្ដាំពីរច្បាប់។
នាយនគរបាលប៉ុស្តិ៍ផ្សារ ដើមថ្កូវ បានឲ្យដឹងថា បុរស រងគ្រោះរូបនេះ ឈ្មោះ ប៉ុក សារិន ហៅសួរ អាយុជាង៥០ឆ្នាំ ស្នាក់នៅ ផ្ទះលេខ៦ ផ្លូវ៥១៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានកូន ប្រុសម្នាក់ ស្រីម្នាក់។
បុរសខាងលើនេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចនគរបាលការិយាល័យ បច្ចេកទេស រាជធានីនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះទៅពិនិត្យជាក់ស្ដែង ឃើញថា បុរសឈ្មោះ ប៉ុក សារិន ពិតជាចងកសម្លាប់ខ្លួន ដោយយកអង្រឹង ចងជាប់ពីព្រិលបង្អួចផ្ទះពីម្ខាងទៅម្ខាង រួចយកក្រមា ​​ចងកទម្លាក់ខ្លួនស្លាប់ក្នុងបន្ទប់ពិតប្រាកដមែន។
សពត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យនៅក្នុងលំនៅឋានតែម្តង។ សមត្ថកិច្ចសន្និដ្ឋានថា បុរសឈ្មោះ ប៉ុក សារិន ចងកសម្លាប់ខ្លួន ដោយសារ មានជំងឺក្នុងរាងកាយ មិនអាចព្យាបាលបាន ទើបដាច់ចិត្តធ្វើអត្តឃាតខ្លួនឯង ដោយបន្យល់ទុកលិខិតបណ្ដាំពីរច្បាប់ឲ្យកូន ក្មួយនិងក្រុម គ្រួសារបានដឹង មានខ្លឹមសារយ៉ាងខ្លីថា គាត់លាលោកទាំងក្តីអាឡោះអាល័យ
ព្រោះស្ថានភាពជំងឺគាត់ពិបាកទ្រាំពេក។
អ្វីជាសេចក្ដីក្ដុកក្ដួលរបស់ក្រុមគ្រួសារគឺ បុរសខាងលើបានផ្តាំដល់កូនប្រុសស្រីចេះស្រលាញ់គ្នា ពេលអត់ពីប៉ាទៅ ហើយនិងបានសរសេរ បណ្ដាំ ដឹងគុណចំពោះក្មួយ និងមីងមាទាំងអស់ដែលមានគុណលើរូបគាត់៕
ប្រភពពី៖ ដើមអម្ពិល

0 comments:

Post a Comment

Popular Posts