Tuesday, May 7, 2013

តម្លៃ​កៅ​ស៊ូ​បាន​កើន​ឡើង​ខ្លាំង​បំផុត​រយៈ​ពេល​មួយ​ខែ​
តម្លៃ​កៅ​ស៊ូ​បាន​កើន​ឡើង​ខ្លាំង​បំផុត​រយៈ​ពេល​មួយ​ខែ​ ខណៈ​រូបិយ​ប័ណ្ណ​ជប៉ុន​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​រយៈ​ពេល​ជិត​បួន​ឆ្នាំ​ដោយ​បង្កើន​ការ​ទាក់​ទាញ​ពី​តម្លៃ​កៅ​ស៊ូ​ក្នុង​កិច្ច​សន្យា​អនាគត​គិត​ជា​ប្រាក់​យ៉េន​ និង​​ខណៈ​ដែល​ប្រាក់​បៀ​វត្សរ៍​នៅ​អាមេរិក​កើន​ឡើង​។​
កៅ​ស៊ូ​សម្រាប់​ចែក​ចាយ​នៅ​ខែ​តុលា​បាន​កើន​ឡើង​៥,៩​ភាគ​រយដល់​២៦៨,៤​យ៉េន​ក្នុង​មួយ​គីឡូ​ក្រាម​ (២ ៧២១​ដុល្លារ) ជា​ការ​កើន​ឡើង​ធំបំផុត​សម្រាប់​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​តាំង​ពី​ថ្ងៃ​ទី​៨​ខែ​មេសា​។
តម្លៃ​កៅ​ស៊ូ​ក្នុង​កិច្ច​សន្យា​អនាគត​បាន​ជួយដូរ​ក្នុង​តម្លៃ​២៦៦,៣​យ៉េន​នៅ​ផ្សារ​ហ៊ុន Tokyo C
ommodity Exchange នៅ​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​​ដោយ​កាត់​បន្ថយ​ការ​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ​ដល់​១២​ភាគ​រយ​។ ទីផ្សារ​កៅ​ស៊ូ​បាន​បើក​ឡើង​វិញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​បន្ទាប់​ពី​ឈប់​សម្រាក​បួន​ថ្ងៃ​នៅ​ចុង​សប្ដាហ៍​។
បា្រក់​យ៉េន​បាន​ធ្លាក់​​ថ្លៃ​ដល់​៩៩,៤៤​យ៉េន​ក្នុង​មួយ​ដុល្លារ​គឺ​ធ្លាក់​ជិត​ដល់​តម្លៃ​៩៩,៩៥​យ៉េន​ក្នុង​មួយ​ដុល្លារ​ដូច​កាល​ពី​ថ្ងៃ​ទី​១១​ខែ​មេសា​។ រូបិយ​ប័ណ្ណ​ជប៉ុន​​បាន​រង​សម្ពាធ​ក្នុង​គ្រា​មាន​ការ​រំពឹង​ថា​ ការងើប​សេដ្ឋ​កិច្ច​ឡើង​វិញ​​​នៅ​អាមេរិក​នឹង​កើតមាន​ឡើង​បន្ទាប់​ពី​របាយ​ការណ៍​បាន​បង្ហាញ​ថា ប្រទេស​នេះ​បាន​ប​ន្ថែម​កន្លែង​ការ​ងារ​ច្រើន​ជាង​ការ​ព្យាករ​កាល​ពី​​ខែ​មុន​។​​
ប្រភពមកពី៖ភ្នំពេញប៉ុស្ដិ៏

0 comments:

Post a Comment

Popular Posts