
គួររំលឹកថាកាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង១២ សមត្ថកិច្ច នគរបាលខេត្តព្រះសីហនុ បានស្វែងរកឃើញ អ្នកដែលទូរស័ព្ទ ចូលវិទ្យុម្នាក់ថាខ្លួនត្រូវគេចាប់ជំរិត នៅនឹងផ្ទះ របស់ជីដូនដែលខ្លួនកំពុង រស់នៅជាមួយគ្នានោះមានឈ្មោះ អែមស្រីវីន ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្សថ្នាក់ទី៧ មានទីលំនៅ ក្រុមទី១០ភូមិ៣ សង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ ។
តាមរបាយការណ៍របស់លោកវរសេនីយ៍ទោ នៅ សាវុធ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង ១៧ មាននារីម្នាក់ ទូរស័ព្ទ ចូលវិទ្យុមួយថាខ្លួនគេចាប់ជំរិត ភ្លាមនោះលោកឧត្តមសេនីយ៍ត្រី តាក វណ្ណថា ស្នងការនគរបាល ខេត្តព្រះសីហនុ បានទទួលបញ្ជាពីលោក នាយឧត្តមសេនីយ៍ នេត សាវឿនអគ្គស្នងការ នគរបាលជាតិ និង លោកឧត្តមសេនីយ៍ឯក កង សុខន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកព្រហ្មទណ្ឌ និងលោកឧត្តម សេនីយ៍ឯក ម៉ក់ ជីតូប្រធាននាយកដ្ឋានកណ្តាលយុត្តិធម៌ បានដឹកនាំកម្លាំងក្រោមឱវាទ ទាំងអស់ ចុះប្រតិបត្តិការ ស៊ើបអង្កេតដោយផ្ទាល់ និងស្រាវជ្រាវចំពោះពត៌មានដែលថាមានគេបង្ខាំង មនុស្សនៅក្នុង ខេត្តព្រះសីហនុ តាមរយៈស្ថានីយ៍វិទ្យុមួយ៕ ប្រភពមកពី៖ ដើមអម្ពិល
0 comments:
Post a Comment