
បាត់ដំបង ៖ អ្នកទោសជាប់ពីបទប្លន់ ម្នាក់ ហើយត្រូវបានចៅក្រមសាលាដំបូង ខេត្ដ
សម្រេចដាក់ពន្ធនាគារបានរត់គេចខ្លួន នៅពេលដែលអ្នកទោសរូបនេះ រួមជាមួយ
អ្នកទោសផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យ ចេញពីបន្ទប់ឃុំឃាំង ដើម្បីទៅកាយដី ហើយពេលនោះ
បានសុំទៅបត់ជើងធំ រួច គេចខ្លួនតែម្ដង ។
អ្នកទោសរត់គេចខ្លួន ដោយសារធ្វេស ប្រហែស
របស់មន្ដ្រីពន្ធនាគារខេត្ដបាត់ដំបង ខាងលើនេះបានកើតឡើង កាលពីវេលា ម៉ោង ១០
និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ២០១៣ ដែលទីតាំងពន្ធនាគារ
ស្ថិតនៅភូមិដំណាក់ហ្លួង សង្កាត់វត្ដគរ ក្រុងបាត់ដំបង ។
យោងតាមសេចក្ដីរាយការណ៍ ពីមន្ដ្រី ពន្ធនាគារខេត្ដបាត់ដំបង បានឱ្យដឹងថា
អ្នក ទោសដែលបាន និងកំពុងរត់គេចខ្លួនខាង លើនេះ ត្រូវបានគេស្គាល់ថា ឈ្មោះ សួម វុទ្ធី
អាយុ ៣៣ឆ្នាំ រស់នៅភូមិរំចេក២៣ សង្កាត់ រតនៈ ក្រុងបាត់ដំបង ហើយត្រូវបានចៅក្រម
សាលាដំបូងខេត្ដបាត់ដំបង សម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាប់ពាក់ព័ន្ធ ពីបទ ប្លន់ប្រដាប់អាវុធ
កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២។
ប្រភពព័ត៌មាន ពីមន្ដ្រីពន្ធនាគារបានបន្ដ ថា
មុនពេលមានឱកាសរត់គេចខ្លួននេះអ្នក ទោសមួយចំនួន ក្នុងពន្ធនាគារ ត្រូវបានអនុ
ញ្ញាតឱ្យចេញពីបន្ទប់ឃុំឃាំងដើម្បីទៅកាយ ដី ហើយពេលនោះអ្នកទោសរូបនេះបានសុំ
មន្ដ្រីពន្ធនាគារទៅបត់ជើងធំ រួចហើយមាន ឱកាសល្អក៏រត់គេចខ្លួនតែម្ដងទៅ ។
ក្រោយ មានករណីនេះកើតឡើង បណ្ដាលឱ្យមាន ការភ្ញាក់ផ្អើល
ហើយកម្លាំងសមត្ថកិច្ចរបស់ ខេត្ដទាំងនគរបាល និងអាវុធហត្ថបាន និង
កំពុងធ្វើការស្រាវជ្រាវ តាមចាប់អ្នកទោស រូបនេះ ។
ទាក់ទិនករណីនេះ ប្រធានពន្ធនាគារ ខេត្ដបាត់ដំបង លោក សំអុល ធារិទ្ធ បាន
ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាម ទូរស័ព្ទថា នៅពេលនេះលោកកំពុងពិនិត្យ
មើលប្រវត្ដិរូប របស់អ្នកទោសរូបនេះដោយ មិនបានផ្ដល់ការអត្ថាធិប្បាយឱ្យបានលំអិត នោះទេ
។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋខ្លះបានឱ្យ ដឹងថា ក្រោយកើតហេតុគេបានឃើញអ្នក
ទោសរូបនេះរត់ឡើងជិះរថយន្ដមួយគ្រឿង នៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុក បាណន់
ខេត្ដបាត់ដំបង ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ច ទាំងអស់បាន
និងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់អ្នកទោសខាងលើត្រឡប់ មកវិញ ។ប្រភពមកពី ដើមអម្ពិល
0 comments:
Post a Comment