Wednesday, June 5, 2013


ភ្នំពេញ: ការប្រឡងគំនូរ ផាត់ពណ៌កុមារ ដែលមានឈ្មោះថា "2013 National Art Competition" រៀបចំឡើងដោយ មជ្ឈមណ្ឌល Global Art Cambodia  ត្រូវបានរៀបចំឡើង នៅក្នុងមជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា-ជប៉ុន CJCC ដោយមាន ការចូលរួម ប្រកួតពីកុមារប្រមាណជាង ៦០០នាក់ ។ នៅក្នុងនោះ ក្រុមហ៊ុន ជីហ្គៀរ ដែលជាក្រុមហ៊ុន ចែកចាយទូរស័ព្ទម៉ាក LG នៅក្នុងព្រះរាជា ណាចក្រកម្ពុជា មានមោទនភាព ចូលរួមសហការឧបត្ថម្ភ ក្នុងកម្មវិធី ប្រឡងគំនូរផាត់ពណ៌កុមារ ជាផ្នែកមួយ ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ០១ មិថុនា ។
 នៅក្នុង Booth (ស្តង់) របស់ក្រុមហ៊ុន  ជីហ្គៀរ មានរៀបចំផ្តល់ជូនកុមារទាំងអស់ នូវការគូរគំនូរ និងផាត់ពណ៌នៅលើទូរស័ព្ទ ស្មាតហ្វូន LG តាមរយៈនៃការប្រើប្រាស់ បចេ្ចកវិទ្យាទំនើប LG Smart Technology ដែលអនុញ្ញាតឲ្យ ពួកគាត់បង្ហាញ ពីសមត្ថភាព និងភាពឆ្លាតវៃរបស់ខ្លួន នៅក្នុងការគូរគំនូរ និងផាត់ពណ៌ បានយ៉ាងល្អបំផុត។ អី្វដែលកាន់តែអស្ចារ្យ ថែមទៀតនោះ នៅពេលដែលពួកគាត់ បង្ហាញរូបភាព គឺពួកគាត់អាចបង្ហាញរូបភាព របស់ខ្លួន នៅលើអេក្រង់ទូរទស្សន៌ស្តើង LG  ស៊េរីថ្មី បានយ៉ាងច្បាស់ និងមានភាពងាយ ស្រួលបំផុត តាមរយៈបច្ចេកវិទ្យាថ្មី Miracast ដោយមិនចាំបាច់ ប្រីប្រាស់ខ្សែ HDMI នោះឡើយ។
 ម្យ៉ាងវិញទៀត សម្រាប់រូបភាព របស់ពួកគាត់ គឺត្រូវបានក្រុមហ៊ុនព្រីន ជូនភ្លាមៗ និងមានផ្តល់ជូននូវ វត្ថុអនុស្សាវរីយ៍ ជាច្រើនផងដែរ។ ចំពោះជ័យលាភីលេខ១ សម្រាប់កុមារ ដែលបានប្រកួតប្រជែង នៅក្នុងការប្រឡង គំនូរផាត់ពណ៌កុមារ “2013 National Art Competition” នេះ គឺក្រុមហ៊ុន ជីហ្គៀរ ផ្តល់ជូននូវ LG Pocket Photos ចំនួន ០៣ រង្វាន់រួមជាមួយនឹង រង្វាន់លួងចិត្តចំនួន ១៦០ រង្វាន់ ថែមទៀត។
 សូមបញ្ជាក់ផងដែរ ថា LG Brand Shop ទីតាំងទី១នៅអគារលេខ ១៣៥ មហាវិថីព្រះមុនីវង្ស ជិតស្តុប BS រាជធានីភ្នំពេញ និង ទីតាំងទី២ នៅអគារលេខ ១៨ ផ្លូវសម្តេចទេពវង្ស ក្រុងសៀមរាប។ LG Brand Shop មានតាំងបង្ហាញលក់ ផលិតផល បចេ្ចកវិទ្យា ឈានមុខ លក់ដាច់បំផុត និងល្អបំផុតដូចជាៈ ទូរទស្សន៏ 3D ម៉ាស៊ីនបោកគក់ ទូរទឹកកក ទូរស័ព្ទដៃ ម៉ាស៊ីនត្រជាក់ និងផលិតផល LG ជាច្រើនទៀត៕ ប្រភពមកពី៖ ដើមអម្ពិល

0 comments:

Post a Comment

Popular Posts